{"asset":"news","key":"10705","locale":"km","id":"news:10705:km","entityId":"news:10705","canonicalUrl":"https://www.kps-tv.com/km/news/detail/10705","state":"ready","title":"ប្រុងប្រយ័ត្ន! ហ្វូងដំរីព្រៃ ៦ ក្បាល ចុះស៊ី និងបំផ្លាញស្រូវប្រជាកសិករនៅស្រុកជាំក្សាន្ត","summary":"អាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារបានរាយការណ៍ថា ដំរីព្រៃ៦ក្បាលបានចូលរកចំណីក្នុងស្រែ និងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ។","body":"នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានការប្រទះឃើញហ្វូងដំរីព្រៃចំនួន ៦ ក្បាល បានចុះមកស៊ី និងបង្កការខូចខាតដល់ផលដំណាំស្រូវរបស់ប្រជាកសិករ នៅចំណុចស្រែត្រពាំងច្រឹក ដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ខាងត្បូងភូមិកោងយ៉ោង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។\n\n យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ហ្វូងដំរីព្រៃទាំង ៦ ក្បាលនេះ គឺជាហ្វូងដំរីដែលធ្លាប់បានផ្លាស់ទីចេញពីភូមិសាស្ត្រស្រុកត្បែងមានជ័យ នាពេលកន្លងមក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅពេលនេះ ហ្វូងដំរីទាំងនោះហាក់បីដូចជាពុំសូវមានការភ័យខ្លាច ឬកោតញញើតនឹងមនុស្សដូចកាលដែលពួកវារស់នៅក្នុងដែនដីស្រុកត្បែងមានជ័យនោះឡើយ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16295","languageVersionId":"13630","visibilityVersion":"4","versionToken":"a1.qXTt2DmvHI_sSv-BATf-QNxJG-kUCD1h6Q4wXMtqVd0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T04:14:18Z"}