# បារាំងប្រកាសអាសន្ន «កម្រិតខ្ពស់បំផុត» ចល័តកងកម្លាំង ៧ ម៉ឺននាក់ ត្រៀមទប់ទល់បាតុកម្មនៅក្នុងពិធីបុណ្យ Halloween

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10706>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"16293","languageVersionId":"13624","visibilityVersion":"5","versionToken":"a1.wovNO6aDrQ6Ujz5LSQ1_PF7cUXK_tmJTqp7RM5r7cvc"}

Original publication: 2026-10-30T04:18:30Z

តាមសេចក្ដីរាយការណ៍ បារាំងគ្រោងដាក់ពង្រាយកម្លាំងប្រមាណ៧ម៉ឺននាក់ នៅអំឡុងបុណ្យ Halloween ដើម្បីត្រៀមទប់ទល់បាតុកម្មទ្រង់ទ្រាយធំប្រឆាំងថ្លៃជីវភាពកើនឡើង និងពង្រឹងវិធានការសន្តិសុខ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង លោក Laurent Nunez បានប្រកាសដាក់ពង្រាយកងកម្លាំងរហូតដល់ ៧០.០០០ នាក់ នៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងរលកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងវិបត្តិជីវភាព ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ ចំពេលនៃថ្ងៃបុណ្យ Halloween ៣១ តុលា)។
 លោក Nunez បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានថា ថ្ងៃទី ៣១ ខែតុលា គឺថ្ងៃដែលមានហានិភ័យខ្ពស់បំផុតក្នុងការបង្កភាពចលាចលក្នុងសង្គម ហើយរដ្ឋាភិបាលនឹងបន្តពង្រឹងវិធានការសន្តិសុខ រួមទាំងការប្រើប្រាស់រថពាសដែក និងរថយន្តបាញ់ទឹក។
 ការប្រកាសអាសន្ននេះ ធ្វើឡើងបន្ទាប់ពីចលនា អាវកាក់ពណ៌លឿង ឬ Yellow Vests និងសហជីពនិស្សិត បានប្រកាសអំពាវនាវឱ្យមានការប្រមូលផ្តុំតវ៉ានៅមុខរដ្ឋសភា និងសាលាក្រុងទូទាំងប្រទេសបារាំង ដើម្បីប្រឆាំងនឹងការកើនឡើងនៃតម្លៃជីវភាពរស់នៅ ដែលបានវិវឌ្ឈន៍ទៅជាអំពើហិង្សា និងការលួចប្លន់ទ្រព្យសម្បត្តិជាបន្តបន្ទាប់។
 គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បាតុកម្ម បានទាក់ទាញមនុស្សចូលរួមចន្លោះពី ៤១០,០០០ នាក់ ទៅ ជិត ១ លាននាក់ ដោយក្នុងនោះអាជ្ញាធរបានចាប់ខ្លួនបាតុករប្រមាណ ២៧០០ នាក់៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


