# រញ្ជួយពិភពគ្រីបតូ! Binance ត្រូវគេ Hack លុយ ២.៥ ពាន់លានដុល្លារត្រូវបង្កក!  

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10708>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"16292","languageVersionId":"13621","visibilityVersion":"6","versionToken":"a1.XJfiRS2A0EINr_hZ2AuQYD3oMAhGRKS0LaLO5A9KXyg"}

Original publication: 2026-10-30T04:34:26Z

សេចក្ដីរាយការណ៍នេះលើកឡើងពីហេតុការណ៍សន្តិសុខអ៊ីនធឺណិតនៅ Binance និងការបង្កកទ្រព្យសកម្មពាក់ព័ន្ធ។ ក្រុមហ៊ុនអះអាងថា ប្រាក់អតិថិជនមានសុវត្ថិភាព ខណៈព័ត៌មានលម្អិតត្រូវតាមដានបន្ត។

ក្រុមហ៊ុន Binance ដែលជាបណ្តាញជួញដូរប្រាក់ឌីជីថល (Crypto Exchange) ធំជាងគេបង្អស់លើពិភពលោក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានរងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Hack) យ៉ាងធ្ងន់ធ្ងរ ដែលជាហេតុនាំឱ្យមានការបង្កកទ្រព្យសកម្មជាង ២.៥ ពាន់លានដុល្លារ ជាបន្ទាន់ និងផ្អាកការជួញដូរលើផលិតផលមួយចំនួន ដើម្បីទប់ស្កាត់ការ Hack នេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានប្រាប់អតិថិជនថា ប្រាក់របស់ពួកគេ និងអ្នកវិនិយោគទាំងអស់ មានសុវត្ថិភាពទាំងស្រុង។

 តែយ៉ាងណាមិញ ទោះបីជាមានការអះអាងបែបនេះក្តី អ្នកជំនាញក្នុងវិស័យ Crypto ជឿជាក់ថា ទ្រព្យសកម្មឌីជីថលយ៉ាងច្រើនសន្ធឹកសន្ធាប់ អាចនឹងត្រូវចោរបច្ចេកវិទ្យាលួចបានសម្រេចរួចស្រេចទៅហើយ ដែលជំរុញឱ្យលោក Paolo Ardoino អគ្គនាយកក្រុមហ៊ុន Tether ប្រកាសបង្កកប្រាក់ USDT ប្រមាណ ១.៦ ពាន់លានដុល្លារ ខណៈលោក Jeremy Allaire អគ្គនាយក Circle បានបង្កកប្រាក់ USDC ជាង ៨០០ លានដុល្លារ ផងដែរ។

 គួរបញ្ជាក់ផងដែរថាប្រសិនបើការស៊ើបអង្កេតរកឃើញទំហំខូចខាតពិតប្រាកដដូចការវាយតម្លៃមែនការវាយប្រហារលើកនេះនឹងក្លាយជាចោរកម្មអ៊ិនធឺណិតធំបំផុតក្នុងប្រវត្តិសាស្ត្រCryptoដោយឆ្លងផុតកំណត់ត្រាចោរកម្មចំនួន ១.៥ ពាន់លានដុល្លារ លើវេទិកា Bybit កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ ដែលសង្ស័យថាជាស្នាដៃក្រុម Hacker របស់ប្រទេសកូរ៉េខាងជើង។
 ផលវិបាកភ្លាមៗនៃព័ត៌មានដ៏រន្ធត់នេះ បានធ្វើឱ្យតម្លៃ Bitcoin ធ្លាក់ចុះភ្លាមៗលើសពី ៣% ខណៈអតិថិជន Binance ជាង ៣៣៥ លាននាក់នៅទូទាំងពិភពលោក កំពុងតាមដានស្ថានការណ៍នេះដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង៕អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


