{"asset":"news","key":"10710","locale":"km","id":"news:10710:km","entityId":"news:10710","canonicalUrl":"https://www.kps-tv.com/km/news/detail/10710","state":"ready","title":"តម្លៃប្រេង ស្ទុះឡើងលើស ១១៥ ដុល្លារ ខណៈក្រុមហ៊ូទីបន្តវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត","summary":"តាមសេចក្ដីរាយការណ៍ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសាអូឌីត និងហានិភ័យនៅច្រកសមុទ្រ Hormuz បង្កក្តីបារម្ភពីការផ្គត់ផ្គង់ ដោយប្រេង Brent ឡើងដល់១១៥,៧៤ដុល្លារ និង WTI ដល់១០២,៧២ដុល្លារក្នុងមួយបារ៉ែល។","body":"តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានស្ទុះហក់ឡើងយ៉ាងខ្លាំងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលានេះ ដោយសារក្តីបារម្ភកើនឡើងជុំវិញការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទាប់ពីក្រុមហ៊ូទី បានបើកការវាយប្រហារសារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងការកើនឡើងកម្ដៅសន្តិសុខនៅច្រកសមុទ្រហ័រមូស។\n តម្លៃប្រេងឆៅ Brent បានកើនឡើង ៨៦ សេន គឺរហូតដល់ ១១៥,៧៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI បានកើនឡើង ៧២ គឺរហូតដល់ ១០២,៧២ ដុល្លារក្នុងមួយបារ៉ែល។\n\n ការកើនឡើងនេះបានធ្វើឱ្យតម្លៃប្រេងឆៅទាំងពីរប្រភេទនេះ ឈានទៅរកការកើនឡើងប្រចាំខែជាលើកទី ៤ ជាប់ៗគ្នា ដោយក្នុងខែតុលានេះ ប្រេង Brent កើនឡើងជិត ១៤% ខណៈប្រេង WTI កើនឡើងប្រមាណ ១៥%។\n ដើមហេតុនៃវិបត្តិតម្លៃប្រេងនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានប្រកាសទទួលខុសត្រូវលើការវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រួមមាន រោងចក្រប្រេង Ras Tanura, Rabigh និងទីតាំងក្រុមហ៊ុន Aramco នៅ Abqaiq។\n\n ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានអះអាងថា នាវាដឹកប្រេងចំនួន ៣ គ្រឿង បានបុកមីនសមុទ្រ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈព្យាយាមបើកបរឆ្លងផ្លូវទឹកដោយគ្មានការអនុញ្ញាត នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងពិភពលោកនោះ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16290","languageVersionId":"13615","visibilityVersion":"5","versionToken":"a1.9ZMxIyIuz18MvV_pErp8gSgtuVgw4DQJgUWkNuXHS_I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T04:53:10Z"}