{"asset":"news","key":"10714","locale":"km","id":"news:10714:km","entityId":"news:10714","canonicalUrl":"https://www.kps-tv.com/km/news/detail/10714","state":"ready","title":"ថៃ៖ ចំនួនអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅដែលចុះបញ្ជីបិទ កើន៤២% ក្នុង៩ខែដំបូងឆ្នាំ២០២៦","summary":"ក្នុង៩ខែដំបូងឆ្នាំ២០២៦ ថៃមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅ១៤៨ចុះបញ្ជីបិទ កើន៤២% ខណៈចំនួនអាជីវកម្មថ្មីក្នុងវិស័យនេះដែលចុះបញ្ជីបានថយចុះ៣១,២%។","body":"ការបិទអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅក្នុងប្រទេសថៃ បានកើនឡើង ៤២% នៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ខណៈដែលតម្រូវការទេសចរបានធ្លាក់ចុះយ៉ាងគំហុក។\n អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅសរុបចំនួន ១៤៨ បានចុះបញ្ជីបិទទ្វារអំឡុងខែមករា ដល់ខែកញ្ញា។ ចំពេលជាមួយគ្នានេះ ការចុះបញ្ជីអាជីវកម្មថ្មីបានធ្លាក់ចុះ ៣១.២% មកត្រឹម ៧៧៩ ប៉ុណ្ណោះ។\n តួលេខទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំធេងសម្រាប់ឧស្សាហកម្មសណ្ឋាគាររបស់ថៃ ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងមកស្នាក់នៅក្នុងប្រទេសនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង។\n\nប្រទេសថៃមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅប្រមាណ ១៥,០០០ កន្លែង ដោយក្នុងនោះ ៩៨% ជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលផ្តល់ការងារដល់ប្រជាជនជាង ៤៣០,០០០ នាក់។\n ប្រធានសមាគមអាជីវកម្មទេសចរណ៍ខេត្តឈៀងម៉ៃ បាននិយាយថា សណ្ឋាគារមួយចំនួនបានបិទទ្វារជាអចិន្ត្រៃយ៍ ខណៈសណ្ឋាគារផ្សេងទៀត កំពុងប្រកាសបិទទ្វារជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយចំណាយ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"16287","languageVersionId":"13606","visibilityVersion":"4","versionToken":"a1.6NSyMKKtIQV1ZBSTwUqQQiOK4dA2YvBVQm0xofV_ZsY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T07:31:09Z"}