# ធ្លាក់ឧទ្ធម្ភាគចក្រកងទ័ពរក្សាសន្តិភាពសហភាពអឺរ៉ុបនៅប្រទេសបូស្នៀ សម្លាប់មនុស្ស ៤ នាក់  

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10718>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"16281","languageVersionId":"13595","visibilityVersion":"4","versionToken":"a1.2-OT-3lOjYQsCUjWA0e9aA17H3QEf74mvNAizb7vntM"}

Original publication: 2026-10-30T07:53:43Z

តាមសេចក្ដីជូនដំណឹង ឧទ្ធម្ភាគចក្រកងកម្លាំងរក្សាសន្តិភាពសហភាពអឺរ៉ុបបានធ្លាក់ពេលហ្វឹកហាត់នៅបូស្នៀ និងហឺហ្សេហ្គោវីណា បណ្ដាលឱ្យស្លាប់៤នាក់ និងរបួស១១នាក់។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ឧទ្ធម្ភាគចក្រយោធាប្រភេទ CH-47 Chinook របស់កងកម្លាំងថែរក្សាសន្តិភាពសហភាពអឺរ៉ុប (EUFOR) បានធ្លាក់ នៅភាគខាងជើងប្រទេសបូស្នៀ-ហឺសេហ្កូវីណា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បណ្តាលឱ្យបុគ្គលិកយោធា ៤ នាក់បាត់បង់ជីវិត និង ១១ នាក់ទៀតរងរបួស អំឡុងពេលហ្វឹកហាត់ប្រចាំថ្ងៃ។

យោងតាមសេចក្តីប្រកាស ក្នុងចំណោមជនរងគ្រោះទាំង ១៥ នាក់ នៅលើឧទ្ធម្ភាគចក្រ ក្នុងនោះមាន ៣ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះ ១១ នាក់ទៀត កំពុងទទួលបានការព្យាបាល ហើយបច្ចុប្បន្ន ក្រុមការងារជំនាញកំពុងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមូលហេតុពិតប្រាកដនៃការធ្លាក់នេះ។
 គួររំលឹកផងដែរថា បេសកកម្មរបស់កងកម្លាំងថែរក្សាសន្តិភាពសហភាពអឺរ៉ុប ដែលមានកងទ័ពប្រមាណ ១២០០ នាក់ មកពីប្រទេសអឺរ៉ុបចំនួន ២៤ បានចូលខ្លួនជំនួសតំណែងអង្គការណាតូ (NATO) តាំងពីឆ្នាំ ២០០៤ ក្រោមអាណត្តិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិសុខ និងត្រួតពិនិត្យបទប្បញ្ញត្តិយោធានៃកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាមឆ្នាំ ១៩៩២-១៩៩៥ នៅប្រទេសបូស្នៀរនេះ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


