{"asset":"news","key":"10720","locale":"km","id":"news:10720:km","entityId":"news:10720","canonicalUrl":"https://www.kps-tv.com/km/news/detail/10720","state":"ready","title":"ប្រទេសមានបំផុតនៅអាស៊ី សម្រេចដំឡើងអាយុចូលនិវត្តន៍ដល់ ៦៥ ឆ្នាំ លឿនជាងផែនការកំណត់ ១ ឆ្នាំ","summary":"តាមសេចក្ដីរាយការណ៍ សិង្ហបុរីគ្រោងដំឡើងអាយុចូលនិវត្តន៍ដល់៦៥ឆ្នាំ និងអាយុបន្តជួលឱ្យធ្វើការដល់៧០ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៩ លឿនជាងផែនការដើមមួយឆ្នាំ។","body":"សិង្ហបុរី ដែលជាប្រទេសមានប្រាក់ចំណូលខ្ពស់ជាងគេនៅអាស៊ី បានប្រកាសដំឡើងអាយុចូលនិវត្តន៍ផ្លូវការពី ៦៤ ឆ្នាំ ទៅ ៦៥ ឆ្នាំ និងដំឡើងអាយុសម្រាប់ការបន្តការងារ ពី ៦៩ ឆ្នាំ ទៅ ៧០ឆ្នាំ ដោយកំណត់អនុវត្តនៅខែមករា ឆ្នាំ ២០២៩ ខាងមុខ ពោល គឺលឿនជាងផែនការដើមរហូតដល់ ១ ឆ្នាំ។\n\n វិធានការនេះ មានន័យជារួមថា និយោជកមិនអាចបញ្ឈប់បុគ្គលិកដោយសារមូលហេតុអាយុ មុនពេលពួកគេឈានដល់អាយុ ៦៥ ឆ្នាំបានឡើយ ហើយត្រូវតែផ្តល់ជម្រើសការងារបន្តដល់បុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រហូតដល់អាយុ ៧០ ឆ្នាំ។\n យោងតាមទិន្នន័យគិតត្រឹមខែកញ្ញាបានបង្ហាញថា ប្រជាជនសិង្ហបុរី ២១.៤% មានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដែលជាកម្រិតលើសពី ២១% របស់អង្គការសហប្រជាជាតិ ក្នុងការកំណត់ជា សង្គមមនុស្សចាស់ខ្លាំង ខណៈដែលអត្រាចូលរួមក្នុងកម្លាំងពលកម្មរបស់ប្រជាជនសិង្ហបុរី បានធ្លាក់ចុះយ៉ាងគំហុកពី ៨៥.៩% ក្នុងក្រុមមនុស្សអាយុ ៥០-៥៤ ឆ្នាំ មកត្រឹម ៦៨.៤% ក្នុងក្រុមមនុស្សអាយុ ៦០-៦៤ ឆ្នាំ និងបន្តធ្លាក់មកត្រឹម ៥០.២% ក្នុងក្រុមមនុស្សអាយុ ៦៥-៦៩ ឆ្នាំ។\n\n ក្រៅពីការដំឡើងអាយុ រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការណ៍ចំនួន ៥ ផ្សេងទៀត រួមមាន ការផ្តល់ប្រាក់ឧបត្ថម្ភប្រាក់ខែដល់និយោជកដែលជួលពលករវ័យចំណាស់ ការបង្កើនជំនួយដល់ពលករប្រាក់ខែទាប និងការផ្តល់កញ្ចប់ថវិកាជួយក្រុមហ៊ុនបង្កើតការងារដែលមានម៉ោងធ្វើការបត់បែន៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16279","languageVersionId":"13589","visibilityVersion":"5","versionToken":"a1.8FPIEBT5zod7tlnVmr2nWv81v1-4EZ8RPpBwYY1ubIQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T08:00:08Z"}