{"asset":"news","key":"10721","locale":"km","id":"news:10721:km","entityId":"news:10721","canonicalUrl":"https://www.kps-tv.com/km/news/detail/10721","state":"ready","title":"បោសសម្អាតផ្ទៃក្នុងយ៉ាងក្តៅគគុក! ចិនបណ្ដេញមន្ត្រីជាន់ខ្ពស់ ៣៣ រូប ចេញពីបក្សកុម្មុយនីស្ត","summary":"តាមសេចក្ដីរាយការណ៍ កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅប៉េកាំង បានបញ្ជាក់ការបណ្ដេញមន្ត្រីជាន់ខ្ពស់៣៣រូបចេញពីបក្ស ដោយសារការរំលោភវិន័យ និងច្បាប់ធ្ងន់ធ្ងរ។","body":"គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជាផ្លូវការអំពីការសម្រេច បណ្ដេញមន្ត្រីជាន់ខ្ពស់ចំនួន ៣៣ រូប ចេញពីបក្ស នៅក្នុងកិច្ចប្រជុំរយៈពេល ៤ ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងទីក្រុងប៉េកាំង។\n កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេច ដកហូតតំណែង និងបណ្ដេញមន្ត្រីទាំងនោះពីបទល្មើសវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលត្រូវបណ្ដេញចេញ រួមមាន៖\n លោក Zhang Youxia អតីតមេបញ្ជាការយោធាកំពូលរបស់ប្រទេសចិន និងលោក Liu Jianchao អតីតប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិម ដែលធ្លាប់ជាបេក្ខភាពលេចធ្លោសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស។\n ជាមួយគ្នានេះ កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើស លោក Zhang Shengmin អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ឱ្យចូលជាសមាជិកការិយាល័យនយោបាយ ខណៈដែលបច្ចុប្បន្ន លោក Zhang គឺជាសមាជិកមួយរូបក្នុងចំណោមសមាជិកតែពីររូបប៉ុណ្ណោះ នៃគណៈកម្មាធិការយោធាមជ្ឈិម ដោយសមាជិកម្នាក់ទៀតគឺលោកប្រធានាធិបតី ស៊ី ជីនពីង ផ្ទាល់៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"16278","languageVersionId":"13586","visibilityVersion":"4","versionToken":"a1.9wWAKsMam_va-nFtqZ8Jvc5P3xqBRNhHUmr3xiYNzII"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T08:25:47Z"}