# បោសសម្អាតផ្ទៃក្នុងយ៉ាងក្តៅគគុក! ចិនបណ្ដេញមន្ត្រីជាន់ខ្ពស់ ៣៣ រូប ចេញពីបក្សកុម្មុយនីស្ត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10721>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"4","publishedWorkingVersionId":"16278","languageVersionId":"13586","visibilityVersion":"4","versionToken":"a1.9wWAKsMam_va-nFtqZ8Jvc5P3xqBRNhHUmr3xiYNzII"}

Original publication: 2026-10-30T08:25:47Z

តាមសេចក្ដីរាយការណ៍ កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅប៉េកាំង បានបញ្ជាក់ការបណ្ដេញមន្ត្រីជាន់ខ្ពស់៣៣រូបចេញពីបក្ស ដោយសារការរំលោភវិន័យ និងច្បាប់ធ្ងន់ធ្ងរ។

គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជាផ្លូវការអំពីការសម្រេច បណ្ដេញមន្ត្រីជាន់ខ្ពស់ចំនួន ៣៣ រូប ចេញពីបក្ស នៅក្នុងកិច្ចប្រជុំរយៈពេល ៤ ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងទីក្រុងប៉េកាំង។
 កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេច ដកហូតតំណែង និងបណ្ដេញមន្ត្រីទាំងនោះពីបទល្មើសវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលត្រូវបណ្ដេញចេញ រួមមាន៖
 លោក Zhang Youxia អតីតមេបញ្ជាការយោធាកំពូលរបស់ប្រទេសចិន និងលោក Liu Jianchao អតីតប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិម ដែលធ្លាប់ជាបេក្ខភាពលេចធ្លោសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស។
 ជាមួយគ្នានេះ កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើស លោក Zhang Shengmin អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ឱ្យចូលជាសមាជិកការិយាល័យនយោបាយ ខណៈដែលបច្ចុប្បន្ន លោក Zhang គឺជាសមាជិកមួយរូបក្នុងចំណោមសមាជិកតែពីររូបប៉ុណ្ណោះ នៃគណៈកម្មាធិការយោធាមជ្ឈិម ដោយសមាជិកម្នាក់ទៀតគឺលោកប្រធានាធិបតី ស៊ី ជីនពីង ផ្ទាល់៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


