# ចិនពង្រីកឥទ្ធិពលកងទ័ពជើងទឹក! ត្រៀមបញ្ចេញនាវាផ្ទុកយន្តហោះទី ៤ នៅឆ្នាំ ២០២៧ ខាងមុខ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10722>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"16277","languageVersionId":"13583","visibilityVersion":"4","versionToken":"a1.HP84r33Zj3JhZZ7omfMwGuofivz2wVnKxWtW_OcuHKk"}

Original publication: 2026-10-30T09:35:53Z

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅអាមេរិក វាយតម្លៃថា នាវាផ្ទុកយន្តហោះទី៤របស់ចិន អាចត្រូវដាក់ចុះទឹកនៅឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨។ ប្រព័ន្ធថាមពល និងកាលវិភាគសាងសង់នៅតែជាការវាយតម្លៃ។

នាវាផ្ទុកយន្តហោះទី ៤ របស់ប្រទេសចិន ដែលត្រូវបានគេជឿជាក់ថាជានាវាដំណើរការដោយថាមពលនុយក្លេអ៊ែរដំបូងបង្អស់ អាចនឹងសម្ពោធឲ្យដំណើរការនៅឆ្នាំ ២០២៧ ឬដើមឆ្នាំ ២០២៨ ខាងមុខនេះ នេះបើយោងតាមការវាយតម្លៃចុងក្រោយពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់សហរដ្ឋអាមេរិក។
 កាលបរិច្ឆេទនៃការប្រកាសសម្ពោធឲ្យដំណើរការនាវាថ្មីនៅឆ្នាំ២០២៧ នេះ គឺចំពេលនឹងខួប ១០០ ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលជាពេលវេលាប្រវត្តិសាស្ត្រមួយ ដែលទីក្រុងប៉េកាំងតែងតែប្រកាសបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាយោធាកំពូលៗរបស់ខ្លួន។

 ផ្អែកតាមរូបភាពផ្កាយរណបដែលថតបានក្នុងខែតុលានេះ បង្ហាញថានាវា Type 004 កំពុងសាងសង់នៅក្នុងរោងចក្រ Dalian ភាគឥសានប្រទេសចិន ដោយមានប្រវែងប្រមាណ ៣២២ ទៅ ៣២៧ ម៉ែត្រ និងទទឹង ៤៦ ម៉ែត្រ ដែលស្មើនឹងទំហំនៃនាវាផ្ទុកយន្តហោះធំបំផុតរបស់កងទ័ពជើងទឹកអាមេរិក។

 នាវា Type 004 ត្រូវបានរំពឹងថានឹងបំពាក់ប្រព័ន្ធជើងទម្របាញ់បញ្ជូនយន្តហោះចម្បាំងដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច និងប្រព័ន្ធថាមពលនុយក្លេអ៊ែរ ដែលជួយឱ្យនាវាអាចធ្វើប្រតិបត្តិការបានយូរ និងឆ្ងាយពីដែនទឹករបស់ខ្លួន។
 យោងតាមរបាយការណ៍ពីមន្ទីរប៉ង់តាហ្គូនបានប៉ាន់ប្រមាណថា ចិនមានគោលដៅបង្កើតនាវាផ្ទុកយន្តហោះរហូតដល់ ៩គ្រឿងត្រឹមឆ្នាំ ២០៣៥ ខាងមុខ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


