{"asset":"news","key":"10723","locale":"km","id":"news:10723:km","entityId":"news:10723","canonicalUrl":"https://www.kps-tv.com/km/news/detail/10723","state":"ready","title":"ផ្សែងពុលពីភ្លើងឆេះព្រៃឆក់យកជីវិតមនុស្ស ៣៥០០ នាក់នៅឥណ្ឌូណេស៊ី!","summary":"របាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ប៉ាន់ប្រមាណថា ការស្លាប់មនុស្ស៣៥៦០នាក់នៅឥណ្ឌូណេស៊ីក្នុងខែកញ្ញា បណ្ដាលមកពីផ្សែងភ្លើងឆេះព្រៃ ហើយផ្សែងពុលក៏ប៉ះពាល់ប្រទេសជិតខាងផងដែរ។","body":"ផ្សែងពុលដ៏គ្រោះថ្នាក់ដែលបង្កឡើងដោយវិបត្តិភ្លើងឆេះព្រៃ បានឆក់យកជីវិតប្រជាជនឥណ្ឌូណេស៊ីរហូតដល់ ៣៥៦០ នាក់ កាលពីខែកញ្ញាកន្លងទៅ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។\n របាយការណ៍ពីអង្គការស្រាវជ្រាវនេះបានបញ្ជាក់ថា អត្រាស្លាប់ពាក់ព័ន្ធនឹងការបំពុលបរិយាកាសនៅឥណ្ឌូណេស៊ី បានស្ទុះហក់ឡើងដល់ ៤២% ដោយកើនឡើងពី ៣៧៤០ នាក់ កាលពីខែសីហា រហូតដល់ ៥៣១០ នាក់ ក្នុងខែកញ្ញា ខណៈដែលក្នុងចំណោមអ្នកស្លាប់ទាំងអស់ ផ្សែងពុលពីភ្លើងឆេះព្រៃ គឺជាមូលហេតុចម្បងបង្កឱ្យមានមនុស្សស្លាប់ ៣៥៦០ នាក់ ខណៈការបំពុលពីប្រភពឧស្សាហកម្ម និងទីក្រុង បង្កឱ្យមានអ្នកស្លាប់ ១៧៥០ នាក់ផ្សេងទៀត។\n វិបត្តិភ្លើងឆេះព្រៃដែលបង្កឡើងដោយបាតុភូតអាកាសធាតុអាកាស El Niño និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនេះ មិនត្រឹមតែបំផ្លាញព្រៃឈើ និងបង្កគ្រោះថ្នាក់ដល់ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពុលបរិយាកាសដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងទីម័រខាងកើត ផងដែរ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16276","languageVersionId":"13580","visibilityVersion":"4","versionToken":"a1.PEG8tV4NANlCkUfaM7S3okI7w2yqZrqFCokrVjB3etI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-30T09:51:00Z"}