# ផ្សែងពុលពីភ្លើងឆេះព្រៃឆក់យកជីវិតមនុស្ស ៣៥០០ នាក់នៅឥណ្ឌូណេស៊ី!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10723>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"16276","languageVersionId":"13580","visibilityVersion":"4","versionToken":"a1.PEG8tV4NANlCkUfaM7S3okI7w2yqZrqFCokrVjB3etI"}

Original publication: 2026-10-30T09:51:00Z

របាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ប៉ាន់ប្រមាណថា ការស្លាប់មនុស្ស៣៥៦០នាក់នៅឥណ្ឌូណេស៊ីក្នុងខែកញ្ញា បណ្ដាលមកពីផ្សែងភ្លើងឆេះព្រៃ ហើយផ្សែងពុលក៏ប៉ះពាល់ប្រទេសជិតខាងផងដែរ។

ផ្សែងពុលដ៏គ្រោះថ្នាក់ដែលបង្កឡើងដោយវិបត្តិភ្លើងឆេះព្រៃ បានឆក់យកជីវិតប្រជាជនឥណ្ឌូណេស៊ីរហូតដល់ ៣៥៦០ នាក់ កាលពីខែកញ្ញាកន្លងទៅ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
 របាយការណ៍ពីអង្គការស្រាវជ្រាវនេះបានបញ្ជាក់ថា អត្រាស្លាប់ពាក់ព័ន្ធនឹងការបំពុលបរិយាកាសនៅឥណ្ឌូណេស៊ី បានស្ទុះហក់ឡើងដល់ ៤២% ដោយកើនឡើងពី ៣៧៤០ នាក់ កាលពីខែសីហា រហូតដល់ ៥៣១០ នាក់ ក្នុងខែកញ្ញា ខណៈដែលក្នុងចំណោមអ្នកស្លាប់ទាំងអស់ ផ្សែងពុលពីភ្លើងឆេះព្រៃ គឺជាមូលហេតុចម្បងបង្កឱ្យមានមនុស្សស្លាប់ ៣៥៦០ នាក់ ខណៈការបំពុលពីប្រភពឧស្សាហកម្ម និងទីក្រុង បង្កឱ្យមានអ្នកស្លាប់ ១៧៥០ នាក់ផ្សេងទៀត។
 វិបត្តិភ្លើងឆេះព្រៃដែលបង្កឡើងដោយបាតុភូតអាកាសធាតុអាកាស El Niño និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនេះ មិនត្រឹមតែបំផ្លាញព្រៃឈើ និងបង្កគ្រោះថ្នាក់ដល់ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពុលបរិយាកាសដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងទីម័រខាងកើត ផងដែរ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


