{"asset":"news","key":"10742","locale":"km","id":"news:10742:km","entityId":"news:10742","canonicalUrl":"https://www.kps-tv.com/km/news/detail/10742","state":"ready","title":"អាមេរិកអនុម័តលក់ប្រពន្ធ័គ្រាប់មីស៊ីល Patriot តម្លៃ ២.១ ពាន់លានដុល្លារឱ្យអ៊ុយក្រែន","summary":"រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានសម្រេចអនុម័តជាផ្លូវការនូវគម្រោងលក់ប្រពន្ធ័គ្រាប់មីស៊ីលការពារដែនអាកាស Patriot ក្នុងតម្លៃ ២.១ ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិក ថាបានពន្យារពេលដោយចេតនាក្នុងការប្រគល់ប្រពន្ធ័អាវុធដ៏សំខាន់នេះ ដែលជាខែលការពារដ៏ចាំបាច់ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។","body":"រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួនបានសម្រេចអនុម័តជាផ្លូវការនូវគម្រោងលក់ប្រពន្ធ័គ្រាប់មីស៊ីលការពារដែនអាកាស Patriot ក្នុងតម្លៃ ២.១ ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិក ថាបានពន្យារពេលដោយចេតនាក្នុងការប្រគល់ប្រពន្ធ័អាវុធដ៏សំខាន់នេះ ដែលជាខែលការពារដ៏ចាំបាច់ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។\n ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ប្រពន្ធ័គ្រាប់មីស៊ីល Patriot ចំនួន ៥០០ គ្រាប់ ត្រូវបានបញ្ជាទិញសម្រាប់អ៊ុយក្រែន តាមរយៈមូលនិធិជំនួយឧបត្ថម្ភពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស ដោយឆ្លងកាត់កម្មវិធីលក់អាវុធរបស់អាមេរិក ហើយគ្មានការចំណាយថវិការបស់ពលរដ្ឋអាមេរិកសូម្បីតែមួយសេន។\n លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថា ប្រទេសរបស់លោកជិតអស់គ្រឿងសព្វាវុធដ៏សំខាន់នេះហើយ ក្នុងការទប់ទល់នឹងការវាយប្រហារយ៉ាងសន្ធាប់ពីរុស្ស៊ី ខណៈដែលបានចោទប្រកាន់ក្រសួងសង្រ្គាមអាមេរិកចំៗថា បានពន្យារពេលក្នុងការដឹកជញ្ជូនប្រពន្ធ័គ្រាប់មីស៊ីល ដែលប្រទេសផ្សេងទៀតបានប្រមូលថវិកាទិញជូនអ៊ុយក្រែនរួចទៅហើយនោះ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16309","languageVersionId":"13555","visibilityVersion":"3","versionToken":"a1.nBO65a7QI6Z776PFFyiqT0qTYeLxMau2fnego2sPNOQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-31T02:14:52Z"}