{"asset":"news","key":"10749","locale":"km","id":"news:10749:km","entityId":"news:10749","canonicalUrl":"https://www.kps-tv.com/km/news/detail/10749","state":"ready","title":"កូរ៉េខាងត្បូងគ្រោងពង្រីកការហាមប្រឡងដល់ ៣ ឆ្នាំ សម្រាប់ករណីបន្លំប្រឡងដោយប្រើវ៉ែនតាឆ្លាតវៃ AI","summary":"ប្រទេសកូរ៉េខាងត្បូង កំពុងចាត់វិធានការក្តៅ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើបេក្ខជនទាំងឡាយណាដែលត្រូវបានរកឃើញថា បានប្រើប្រាស់វ៉ែនតាវៃឆ្លត AI បន្លំអំឡុងពេលប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ឬប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។ វិធានការថ្មីនេះ រួមមានការដាក់ទោសតាមច្បាប់ព្រហ្មទណ្ឌ និងគម្រោងពង្រីករយៈពេលហាមចូលរួមការប្រឡងឡើងវិញរហូតដល់ទៅ ៣ ឆ្នាំ។","body":"ប្រទេសកូរ៉េខាងត្បូង កំពុងចាត់វិធានការក្តៅ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើបេក្ខជនទាំងឡាយណាដែលត្រូវបានរកឃើញថា បានប្រើប្រាស់វ៉ែនតាវៃឆ្លត AI បន្លំអំឡុងពេលប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា  ឬប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។ វិធានការថ្មីនេះ រួមមានការដាក់ទោសតាមច្បាប់ព្រហ្មទណ្ឌ និងគម្រោងពង្រីករយៈពេលហាមចូលរួមការប្រឡងឡើងវិញរហូតដល់ទៅ ៣ ឆ្នាំ។\n ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសពីវិធានការដ៏ម៉ឺងម៉ាត់នេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈដែលការប្រឡង ជ្រើសរើសនិស្សិតចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា នឹងចូលមកដល់នាខែវិច្ឆិកាខាងមុខនេះ។\n វ៉ែនតាឆ្លាតវៃ AI បានក្លាយជាការប្រឈមមុខដ៏ធំមួយសម្រាប់អាជ្ញាធរកូរ៉េខាងត្បូង បន្ទាប់ពីមានករណីបន្លំប្រឡងជាបន្តបន្ទាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ ខណៈដែលយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឱ្យដឹងថា ករណីបន្លំប្រើប្រាស់វ៉ែនតាឆ្លាតវៃចំនួន ៥ ករណី ត្រូវបានរាយការណ៍ក្នុងចន្លោះខែឧសភា និងខែមិថុនា។\n ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរកូរ៉េខាងត្បូងនឹងដាក់ពង្រាយអ្នកត្រួតពិនិត្យផ្លូវការចំនួន ១៣១២ នាក់ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេសក្នុងឆ្នាំនេះ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16316","languageVersionId":"13679","visibilityVersion":"3","versionToken":"a1.uqmA9-__1VVwJ380qiO8hEJ3jimlMzYnaJBwyhKDkxk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-31T03:47:49Z"}