{"asset":"news","key":"10755","locale":"km","id":"news:10755:km","entityId":"news:10755","canonicalUrl":"https://www.kps-tv.com/km/news/detail/10755","state":"ready","title":"អាមេរិក កាត់ទោសជនជាតិចិន ២ នាក់ ដាក់ពន្ធនាគារ ពីបទអូសទាញទាហានអាមេរិក ធ្វើចារកម្មឱ្យប្រទេសចិន!","summary":"យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wionews បុរសជនជាតិចិន ២ នាក់ ដែលបានសារភាពកំហុសពីបទព្យាយាមអូសទាញ និងកែនទាហានអាមេរិកឱ្យធ្វើសកម្មភាពចារកម្មជូនប្រទេសចិន ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ា សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃសុក្រ ទី៣០ ខែតុលាម្សិលមិញនេះ។ ជនជាប់ចោទទាំង ២ រូប មានឈ្មោះ Liren Lai និង Yuance Chen ត្រូវបានតុលាការបញ្ជាឱ្យអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៣០ ខែ និងស្ថិតក្រោមការតាមដានផ្លូវច្បាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីពួកគេបានសារភាពថា បានធ្វើសកម្មភាពក្រោមបទបញ្ជារបស់ក្រសួងសន្តិសុខរដ្ឋចិន។","body":"យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wionews បុរសជនជាតិចិន ២ នាក់ ដែលបានសារភាពកំហុសពីបទព្យាយាមអូសទាញ និងកែនទាហានអាមេរិកឱ្យធ្វើសកម្មភាពចារកម្មជូនប្រទេសចិន ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ា សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃសុក្រ ទី៣០ ខែតុលាម្សិលមិញនេះ។ ជនជាប់ចោទទាំង ២ រូប មានឈ្មោះ Liren Lai និង Yuance Chen ត្រូវបានតុលាការបញ្ជាឱ្យអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៣០ ខែ និងស្ថិតក្រោមការតាមដានផ្លូវច្បាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីពួកគេបានសារភាពថា បានធ្វើសកម្មភាពក្រោមបទបញ្ជារបស់ក្រសួងសន្តិសុខរដ្ឋចិន។\n\nក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា បុរសទាំងពីរ បានធ្វើប្រតិបត្តិការដោយសម្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក រួមទាំងការរៀបចំវិធីសាស្ត្រប្រគល់ប្រាក់ ដើម្បីប្តូរយកព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិអាមេរិក។ លើសពីនេះ ពួកគេបានប្រមូលព័ត៌មានសម្ងាត់អំពីបុគ្គលិក និងមូលដ្ឋានយោធាអាមេរិក ព្រមទាំងព្យាយាមជ្រើសរើសភ្នាក់ងារសម្ងាត់ចេញពីក្នុងជួរទាហានអាមេរិកផ្ទាល់តែម្តង។\nជនជាប់ចោទឈ្មោះ Lai ដែលចូលមកសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការទេសចរណ៍ បានអូសទាញឈ្មោះ Chen ដែលជាពលរដ្ឋមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឱ្យចូលរួមក្នុងផែនការចារកម្មនេះ ហើយដើមឡើយ Lai បានធ្វើជាអ្នកសម្របសម្រួលកណ្តាលរវាង Chen និងមន្ត្រីសម្ងាត់ចិន រហូតដល់ Chen អាចទទួលបទបញ្ជាដោយផ្ទាល់។\nក្រសួងយុត្តិធម៌អាមេរិកបានបន្ថែមថា បុរសទាំងពីរនាក់នេះ បានធ្វើសកម្មភាពបម្រើឱ្យអង្គភាពរដ្ឋាភិបាលចិន ដែលទទួលបន្ទុកប្រតិបត្តិការសម្ងាត់ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ មកម្ល៉េះ។\nពួកគេត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ ២០២៥ និងបានសារភាពកំហុសលើបទចោទប្រកាន់សមគំនិតធ្វើសកម្មភាពជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16317","languageVersionId":"13599","visibilityVersion":"3","versionToken":"a1.rN0193YU5xkIaeNcZzkrt-2CBeK-18R-Kgi4rg7VvIc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-31T04:27:15Z"}