# ប៉ូឡូញវឹកវរខ្លាំង! ប្រធានាធិបតី បង្វែរក្បាលយន្តហោះត្រឡប់មកវិញភ្លាមៗ ចំពេលមានការអះអាងពីការធ្វើ «រដ្ឋប្រហារ»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10763>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"16365","languageVersionId":"13723","visibilityVersion":"3","versionToken":"a1.vGhBcNoAFUCx-oMg5qO_QsxQxZOYSkEt1aTBD9G23Ho"}

Original publication: 2026-10-31T07:37:05Z

ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Karol Nawrocki បានសម្រេចលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទ្វីបអាហ្វ្រិកភ្លាមៗ ខណៈយន្តហោះកំពុងហោះហើរលើអាកាស នឹងបានបញ្ជាឱ្យហោះត្រឡប់មកទីក្រុងវ៉ាសូវីវិញកាលពីថ្ងៃភ្លាមៗកាលពីថ្ងៃសុក្រម្សិលមិញនេះ ស្របពេលដែលកងកម្លាំងប៉ូលីសបង្រ្កាបអំពើបាតុកម្ម ត្រូវបានដាក់ពង្រាយនៅជុំវិញអគារតុលាការធម្មនុញ្ញរបស់ប្រទេស។ ស្ថានការណ៍ដ៏ក្តៅគគុកនេះ កើតឡើង បន្ទាប់ពីមានការព្យួរតំណែងប្រធានចៅក្រមនៃតុលាការនេះ គឺលោក Swieczkowski ចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងរដ្ឋាភិបាលកាន់អំណាច និងក្រុមស្តាំនិយម។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បានព្យាយាមជាច្រើនសប្តាហ៍មកហើយក្នុងការដកហូតតំណែងចៅក្រមតុលាការធម្មនុញ្ញទាំងឡាយណាដែលត្រូវបានតែងតាំងដោយរដ្ឋបាលអាណត្តិមុន ដែលបានដឹកនាំប្រទេសប៉ូឡូញពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣។ ក្នុងអំឡុងអាណត្តិនោះ តុលាការទាំងនេះ តែងតែចេញសេចក្តីសម្រេចគាំទ្រច្បាប់ជាតិប៉ូឡូញ ដោយបដិសេធច្បាប់របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបានចោទប្រកាន់តុលាការកំពូលប៉ូឡូញថា មានភាពយឺតយ៉ាវ និងលំអៀងខ្លាំងទៅខាងអាជ្ញាធរនយោបាយជាតិនិយម។ តែទោះជាយ៉ាងណា ប្រធានាធិបតីនៃប្រទេសនេះ ដែលជាអ្នកនយោបាយឯករាជ្យ បានវេតូ រារាំងការតែងតាំងចៅក្រមថ្មី។
 គួរបញ្ជាក់ផងដែរថា ការប្រកាសព្យួរតំណែងលោក Swieczkowski ត្រូវបានធ្វើឡើងដោយចៅក្រមម្នាក់ទៀត គឺលោកស្រី Anna Korwin-Piotrowska ដែលបានថ្លែងថា ការសម្រេចចិត្តនេះ គឺចាំបាច់បំផុតដើម្បីស្តារនីតិរដ្ឋឡើងវិញ ខណៈដែលគណនី X ផ្លូវការរបស់តុលាការប៉ូឡូញ បានអះអាងថា ការធ្វើ «រដ្ឋប្រហារ» ពិតជាបានកើតឡើងមែន៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References