# ម៉ាឡេស៊ីខាតបង់ប្រាក់ ១.៩ ពាន់លានដុល្លារ និងជីវិតមនុស្សជិត ២០០០ នាក់ ដោយសារវិបត្តិផ្សែងពុល!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10772>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"16369","languageVersionId":"13726","visibilityVersion":"2","versionToken":"a1.oQNeWBtpgC_WfPlfwrY10X0bp3QBz4mArtzikpky0TI"}

Original publication: 2026-10-31T08:33:02Z

វិបត្តិផ្សែងពុលនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា បានបង្កឱ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ៨ ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណ ១.៩៧ ពាន់លានដុល្លារអាមេរិក និងអាចជាដើមហេតុបណ្តាលឱ្យមានមនុស្សប្រមាណ ១៧០០ នាក់បាត់បង់ជីវិត។ យោងតាមរបាយការណ៍ដែលមានចំណងជើងថា «រដូវកាលភ្លើងឆេះព្រៃឆ្នាំ ២០២៦ និងផ្សែងពុលឆ្លងដែននៅម៉ាឡេស៊ី» ឬ The 2026 Fire Season and Transboundary Haze in Malaysia បានឲ្យដឹងថា ផ្សែងពុល បានរួមចំណែកដល់ការស្លាប់មុនអាយុរបស់ប្រជាជនប្រមាណ ១៧០០ នាក់ ដោយក្នុងនោះប្រមាណ ១៦០០ នាក់ បណ្តាលមកពីផ្សែងចេញពីភ្លើងឆេះព្រៃ។

វិបត្តិផ្សែងពុលនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា បានបង្កឱ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ៨ ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណ ១.៩៧ ពាន់លានដុល្លារអាមេរិក និងអាចជាដើមហេតុបណ្តាលឱ្យមានមនុស្សប្រមាណ ១៧០០ នាក់បាត់បង់ជីវិត។
 យោងតាមរបាយការណ៍ដែលមានចំណងជើងថា «រដូវកាលភ្លើងឆេះព្រៃឆ្នាំ ២០២៦ និងផ្សែងពុលឆ្លងដែននៅម៉ាឡេស៊ី» ឬ The 2026 Fire Season and Transboundary Haze in Malaysia បានឲ្យដឹងថា ផ្សែងពុល បានរួមចំណែកដល់ការស្លាប់មុនអាយុរបស់ប្រជាជនប្រមាណ ១៧០០ នាក់ ដោយក្នុងនោះប្រមាណ ១៦០០ នាក់ បណ្តាលមកពីផ្សែងចេញពីភ្លើងឆេះព្រៃ។

ក្រៅពីវិបត្តិសុខភាពសាធារណៈ ផ្សែងពុលដែលអូសបន្លាយពេលយ៉ាងយូរ បានរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយជាលទ្ធផល ៣៧% នៃទីតាំងដែលរងការរំខានបានរាយការណ៍ពីការកាត់បន្ថយទិន្នផលផលិតកម្ម ២៧% បានផ្អាកប្រតិបត្តិការយ៉ាងហោចណាស់មួយជាបណ្តោះអាសន្ន និង ១៤% ទៀតប្រឈមនឹងការយឺតយ៉ាវក្នុងកាលវិភាគផលិតកម្ម និងការដឹកជញ្ជូនទំនិញ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


