{"asset":"news","key":"10773","locale":"km","id":"news:10773:km","entityId":"news:10773","canonicalUrl":"https://www.kps-tv.com/km/news/detail/10773","state":"ready","title":"អ៊ីរ៉ង់ អាចបញ្ជូនសារធាតុអ៊ុយរ៉ានីញ៉ូមទៅកាន់ប្រទេសផ្សេង និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ក្រោមសំណើសន្តិភាពថ្មី!","summary":"ស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ (Highly Enriched Uranium) របស់ប្រទេសអ៊ីរ៉ង់ អាចនឹងត្រូវផ្ទេរទៅកាន់ប្រទេសទីបីណាមួយ បន្ទាប់ពីការយល់ព្រមជារួម នេះបើយោងតាមក្របខ័ណ្ឌព្រាងដំបូងនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ សំណើមួយផ្សេងទៀតគឺ អ៊ីរ៉ង់ត្រូវកាត់បន្ថយកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់នាវាចរណ៍អន្តរជាតិ ក្នុងរយៈពេល ៧ ថ្ងៃ បន្ទាប់ពីមានការយោគយល់គ្នាជាបឋមរវាងប្រទេសទាំងពីរ។","body":"ស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ (Highly Enriched Uranium) របស់ប្រទេសអ៊ីរ៉ង់ អាចនឹងត្រូវផ្ទេរទៅកាន់ប្រទេសទីបីណាមួយ បន្ទាប់ពីការយល់ព្រមជារួម នេះបើយោងតាមក្របខ័ណ្ឌព្រាងដំបូងនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ សំណើមួយផ្សេងទៀតគឺ អ៊ីរ៉ង់ត្រូវកាត់បន្ថយកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់នាវាចរណ៍អន្តរជាតិ ក្នុងរយៈពេល ៧ ថ្ងៃ បន្ទាប់ពីមានការយោគយល់គ្នាជាបឋមរវាងប្រទេសទាំងពីរ។\n យោងតាមសារព័ត៌មាន Al Arabia English សេចក្តីព្រាងក្របខ័ណ្ឌនេះ បានស្នើឡើងនូវយន្តការដោះស្រាយជម្លោះ ដែលមានការចូលរួមពីអ្នកសម្របសម្រួល និងភាគីអ្នកធានា ដើម្បីដោះស្រាយរាល់ការយឺតយ៉ាវ ឬការរំលោភបំពាន និងដើម្បីបង្ការ កុំឱ្យមានការកើនឡើងកម្ដៅយោធាជាថ្មី នឹងអាចកំណត់យកប្រទេសចិន ជាប្រទេសធានា រក្សាទុក ស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ទាំងនេះ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16379","languageVersionId":"13732","visibilityVersion":"4","versionToken":"a1.f9O1gCyERmmP8_OHAOfy_aZG8h0gfsXJRpNX5FWLGbU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-31T09:15:31Z"}