{"asset":"news","key":"10782","locale":"km","id":"news:10782:km","entityId":"news:10782","canonicalUrl":"https://www.kps-tv.com/km/news/detail/10782","state":"ready","title":"អាល្លឺម៉ង់ ប្ដេជ្ញាបន្តកិច្ចសហការជាមួយកម្ពុជា លើវិស័យថាមពល តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស!","summary":"ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំងពីទំនុកចិត្តលើទស្សនវិស័យនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕","body":"ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។\n\nក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំងពីទំនុកចិត្តលើទស្សនវិស័យនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16595","languageVersionId":"14324","visibilityVersion":"3","versionToken":"a1.S2gNbz4ttxdZ1lngRPGKBmsI_RU-NNWpXokub3xwqp0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-01T03:18:21Z"}