{"asset":"news","key":"10784","locale":"km","id":"news:10784:km","entityId":"news:10784","canonicalUrl":"https://www.kps-tv.com/km/news/detail/10784","state":"ready","title":"កម្ពុជា-ដាណឺម៉ាក បោះជំហានថ្មីក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី","summary":"កម្ពុជា និងដាណឺម៉ាក បានបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំជាសហប្រធានរបស់ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉េរិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក។","body":"កម្ពុជា និងដាណឺម៉ាក បានបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំជាសហប្រធានរបស់ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉េរិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក។\n\nក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់រៀបចំការពិភាក្សាជាប្រចាំលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យន្តការនេះក៏ជួយបង្កើនឱកាសឱ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនង និងស្វែងរកកាលានុវត្តភាពសហការថ្មីៗបន្ថែមទៀត។\n\nជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តល់វេទិកាសម្រាប់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ ចំណែកកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងត្រូវរៀបចំឡើងនៅព្រះរាជាណាចក្រដាណឺម៉ាក ដែលជាការបន្តរក្សាសន្ទុះ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16604","languageVersionId":"14331","visibilityVersion":"6","versionToken":"a1.2Kss1vQGHGqlYp5x65mkevV8YGOLVb9pYEoUyrxvZGc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-01T04:16:41Z"}