{"asset":"news","key":"10793","locale":"km","id":"news:10793:km","entityId":"news:10793","canonicalUrl":"https://www.kps-tv.com/km/news/detail/10793","state":"ready","title":"រដ្ឋមន្ត្រីកសិកម្ម ចុះចែកស្រូវពូជជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ!","summary":"នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះរួមមាន៖ ទីតាំងទី១.","body":"នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។\n ក្នុងនោះរួមមាន៖ ទីតាំងទី១. ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក និងទី២. ស្ថិតក្នុងឃុំឈ្នួរមានជ័យ ឃុំព្រះនេត្រព្រះ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ \n ឆ្លៀតក្នុងឱកាសនោះ ដើម្បីរួមចំណែកជួយដល់ការស្តារឡើងវិញសម្រាប់រដូវក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យចូលជាសមាជិកនៃសហគមន៍កសិកម្មទំនើបដែលមានស្រាប់នៅស្រុកព្រះនេត្រព្រះ ដោយយន្តការនេះនឹងជួយដល់ការសន្សំសំចៃចំណាយថ្លៃដើមផលិតកម្ម។\n ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកទាំងពីរ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការសម្របសម្រួលជួយសង្គ្រោះ និងការបែងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16614","languageVersionId":"14340","visibilityVersion":"3","versionToken":"a1.ieOZIuEn-2xjltsCSAOd18mWAMmjQkf1VMveBLMCXVQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-01T06:41:14Z"}