{"asset":"news","key":"10794","locale":"km","id":"news:10794:km","entityId":"news:10794","canonicalUrl":"https://www.kps-tv.com/km/news/detail/10794","state":"ready","title":"កម្ពុជាត្រៀមជួយសម្របសម្រួលដល់រាល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងមកវិនិយោគលើវិស័យកសិកម្ម!","summary":"កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដោយផ្តោតសំខាន់លើការជំរុញភាពប្រកួតប្រជែង និងការផលិតកសិផលឱ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅប្រទេសសិង្ហបុរី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់រាល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។","body":"កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC)\n ដោយផ្តោតសំខាន់លើការជំរុញភាពប្រកួតប្រជែង និងការផលិតកសិផលឱ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅប្រទេសសិង្ហបុរី។\n\n ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់រាល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។\n ជាមួយគ្នានោះ ភាគីទាំងពីរ បានឯកភាពបន្តពិនិត្យមើលរួមគ្នាអំពីលទ្ធភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវ និងឱកាសវិនិយោគឱ្យកាន់តែទូលំទូលាយ៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16634","languageVersionId":"14359","visibilityVersion":"3","versionToken":"a1.IJiFC64uyn_ixSYnsWx1csYKwsrWf8vJop_-yJv-VEk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-01T08:45:42Z"}