{"asset":"news","key":"10795","locale":"km","id":"news:10795:km","entityId":"news:10795","canonicalUrl":"https://www.kps-tv.com/km/news/detail/10795","state":"ready","title":"ខេត្តព្រះសីហនុ និងសាកលវិទ្យាល័យ WSB MERITO នៅប៉ូឡូញ រៀបចំជំនួបពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ","summary":"ទីក្រុង Gdańsk ប្រទេសប៉ូឡូញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជំនួបពិភាក្សាការងារផ្លូវការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ WSB MERITO UNIVERSITY ដែលស្ថិតក្នុងបណ្ដាញគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំជាងគេ និងមានប្រជាប្រិយភាពបំផុតមួយនៅក្នុងសាធារណរដ្ឋប៉ូឡូញ។ សាកលវិទ្យាល័យ WSB MERITO ត្រូវបានគេស្គាល់យ៉ាងច្បាស់លើការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន មានពាណិជ្ជកម្មអន្តរជាតិ (International Trade), ការគ្រប់គ្រងធុរកិច្ច (Management), ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting) ព្រមទាំង ច្បាប់ក្នុងអាជីវកម្ម (Law in Business) បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business) ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation) វិទ្យាសាស្ត្រសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។","body":"ទីក្រុង Gdańsk ប្រទេសប៉ូឡូញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជំនួបពិភាក្សាការងារផ្លូវការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ WSB MERITO UNIVERSITY ដែលស្ថិតក្នុងបណ្ដាញគ្រឹះស្ថានឧត្ដមសិក្សាឯកជនដ៏ធំជាងគេ និងមានប្រជាប្រិយភាពបំផុតមួយនៅក្នុងសាធារណរដ្ឋប៉ូឡូញ។\n\nសាកលវិទ្យាល័យ WSB MERITO ត្រូវបានគេស្គាល់យ៉ាងច្បាស់លើការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន មានពាណិជ្ជកម្មអន្តរជាតិ (International Trade), ការគ្រប់គ្រងធុរកិច្ច (Management), ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting) ព្រមទាំង ច្បាប់ក្នុងអាជីវកម្ម (Law in Business) បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business)  ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation) វិទ្យាសាស្ត្រសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។\n\nនៅក្នុងឱកាសជំនួបនោះ តំណាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបានសម្តែងនូវបំណងប្រាថ្នាយ៉ាងមុតមាំ ក្នុងការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយខេត្តព្រះសីហនុ។ ភាគីទាំងពីរបានរំពឹងទុកថា កិច្ចពិភាក្សានេះនឹងក្លាយជាផ្លែផ្កា និងជាចំណុចចាប់ផ្តើមដ៏សំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប៉ូឡូញ និងកម្ពុជា ជាពិសេសជាមួយខេត្តព្រះសីហនុផ្ទាល់តែម្តង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"16639","languageVersionId":"14379","visibilityVersion":"3","versionToken":"a1.yQUD3rNgyoZORFfZV2MMg-IE_2diq1yUvuuVyMEhX_0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-01T09:35:44Z"}