# ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/2657>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"17188","languageVersionId":"15284","visibilityVersion":"2","versionToken":"a1.PQv54X4U8NUqEzvma81iW6lE92Y0ubvB7EDDD68APkI"}

Original publication: 2025-10-21T09:12:05Z

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា បានជួបគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែកចិន និងបញ្ជាក់ថា ការអភិវឌ្ឍផ្លូវដែកជាអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា គឺជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ពិធីនេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា ដែលធ្វើឡើងដោយ ក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC)៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


