{"asset":"news","key":"2660","locale":"km","id":"news:2660:km","entityId":"news:2660","canonicalUrl":"https://www.kps-tv.com/km/news/detail/2660","state":"ready","title":"ខេត្តព្រះសីហនុ ត្រៀមបិទបញ្ចប់គម្រោង «បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ»","summary":"ខេត្តព្រះសីហនុបានប្រជុំវាយតម្លៃលទ្ធផលគម្រោង CCA4CS នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមបិទបញ្ចប់គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ។","body":"(ខេត្តព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោង «បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព និង អាជ្ញាធរមូលដ្ឋាន។\nគម្រោងនេះមានរយៈពេលអនុវត្ត៤ឆ្នាំ ដែលមាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ដ ក្រសួងបរិស្ថាន ជាស្ថាប័នទទួលបន្ទុក និងមានអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat)ជាស្ថាប័នសម្របសម្រួល។ គោលបំណងសំខាន់ៗ នៃគម្រោងគឺដើម្បីលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងកសាងភាពធន់នៅតំបន់លំនៅឋានតំបន់ឆ្នេរដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុជាពិសេសនៅតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ។ ជារួម គម្រោងសម្រេចបានសមិទ្ធផលគួរជាទីមោទកដូចជា៖\n• ដើមកោងកាងចំនួន ៥៨,៩ ហិកតាត្រូវបានស្ដារឡើងវិញ\n• ការការពារការហូរចូលទឹកប្រៃតាមរយៈការជួសជុលទ្វារទឹក និងប្រឡាយទឹក\n• ការរចនាលំនៅឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការសាងសង់ផ្ទះគំរូចំនួន៧ សម្រាប់ប្រគល់ជូនគ្រួសារក្រីក្រងាយរងគ្រោះ នៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ\n• ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធទឹកភ្លៀងត្រូវបានដំឡើងនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ\n• ស្ថានីយអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹករលកដែលមានភ្ជាប់នឹងប្រព័ន្ធប្រកាសអាសន្នជាមុនត្រូវបានដំឡើងនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។\nឆ្លៀតក្នុងឱកាសនោហ លោកអភិបាលរង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកន្លងមក និងបានលើកឡើងថា គម្រោងនេះគឺជាការឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការបន្សាំនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17186","languageVersionId":"15278","visibilityVersion":"2","versionToken":"a1.HgBk6DucCifQOcNWhiJ93hqhLSgHoRxPVX9WWus9-2U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2025-10-21T10:27:46Z"}