{"asset":"news","key":"2664","locale":"km","id":"news:2664:km","entityId":"news:2664","canonicalUrl":"https://www.kps-tv.com/km/news/detail/2664","state":"ready","title":"៨៥ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃគិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ","summary":"តាមសេចក្តីរាយការណ៍ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ទាហានកម្ពុជា១៨រូបស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃអស់៨៥ថ្ងៃ។ កម្ពុជាអំពាវនាវឱ្យដោះលែងពួកគាត់ដោយសុវត្ថិភាព ដើម្បីវិលជួបជុំគ្រួសារ។","body":"កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។\nសូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។\nរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17177","languageVersionId":"15257","visibilityVersion":"2","versionToken":"a1.rhC2v1ZK-Cox-JM2oNLB5pgOMM75ZQcxLX8njQPQuwk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2025-10-22T02:37:40Z"}