{"asset":"news","key":"2666","locale":"km","id":"news:2666:km","entityId":"news:2666","canonicalUrl":"https://www.kps-tv.com/km/news/detail/2666","state":"ready","title":"ស្នងការខេត្តព្រះសីហនុ៖ ជនជាតិកូរ៉េម្នាក់បានធ្វើអ.ត្ត.ឃា.ត. នៅសណ្ឋាគារ Queen Co.","summary":"នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា បុរសជនជាតិកូរ៉េម្នាក់បានធ្វើអត្តឃាតនៅសណ្ឋាគារ Queen Co កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយសពត្រូវបានប្រគល់ជូនសមត្ថកិច្ចបន្តនីតិវិធី។","body":"(ខេត្តព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាករណីជនជាតិកូរ៉េ១នាក់បានស្លា.ប់.ក្នុងបន្ទប់ទឹក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ គឺករណីធ្វើអ.ត្ត.ឃា.ត. (ដោយច.ង.ក.ស.ម្លា.ប់.ខ្លួន) នៅសណ្ឋាគារ QueenCo ស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នសពខាងលើត្រូវបានប្រគល់ ជូននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារនៃសព។\nអត្តសញ្ញាណសាកសពឈ្មោះ KIM SANGYONG ភេទប្រុស ជនជាតិកូរ៉េខាងត្បូង ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M901C9298 ដោយស្នាក់នៅក្នុងសណ្ឋាគារ QueenCo រយៈពេល១១ថ្ងៃមកហើយ។\nសូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ បានឲ្យដឹងថា សណ្ឋាគារនិងកាស៊ីណូ QueenCo មានថៅកែជាជនជាតិអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក៏ធ្លាប់មានរឿងរ៉ាវ ពាក់ព័ន្ធនឹងជនជាតិកូរ៉េ ចំនួន០៤នាក់ផងដែរ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17176","languageVersionId":"15254","visibilityVersion":"2","versionToken":"a1.EuwmPURGYe9en1Kr-2h-6rch1OOHbdtFcEsA79ahQlk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2025-10-22T02:55:32Z"}