# ស្នងការខេត្តព្រះសីហនុ៖ ជនជាតិកូរ៉េម្នាក់បានធ្វើអ.ត្ត.ឃា.ត. នៅសណ្ឋាគារ Queen Co.

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/2666>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"17176","languageVersionId":"15254","visibilityVersion":"2","versionToken":"a1.EuwmPURGYe9en1Kr-2h-6rch1OOHbdtFcEsA79ahQlk"}

Original publication: 2025-10-22T02:55:32Z

នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា បុរសជនជាតិកូរ៉េម្នាក់បានធ្វើអត្តឃាតនៅសណ្ឋាគារ Queen Co កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយសពត្រូវបានប្រគល់ជូនសមត្ថកិច្ចបន្តនីតិវិធី។

(ខេត្តព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាករណីជនជាតិកូរ៉េ១នាក់បានស្លា.ប់.ក្នុងបន្ទប់ទឹក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ គឺករណីធ្វើអ.ត្ត.ឃា.ត. (ដោយច.ង.ក.ស.ម្លា.ប់.ខ្លួន) នៅសណ្ឋាគារ QueenCo ស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នសពខាងលើត្រូវបានប្រគល់ ជូននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារនៃសព។
អត្តសញ្ញាណសាកសពឈ្មោះ KIM SANGYONG ភេទប្រុស ជនជាតិកូរ៉េខាងត្បូង ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M901C9298 ដោយស្នាក់នៅក្នុងសណ្ឋាគារ QueenCo រយៈពេល១១ថ្ងៃមកហើយ។
សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ បានឲ្យដឹងថា សណ្ឋាគារនិងកាស៊ីណូ QueenCo មានថៅកែជាជនជាតិអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក៏ធ្លាប់មានរឿងរ៉ាវ ពាក់ព័ន្ធនឹងជនជាតិកូរ៉េ ចំនួន០៤នាក់ផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


