{"asset":"news","key":"2667","locale":"km","id":"news:2667:km","entityId":"news:2667","canonicalUrl":"https://www.kps-tv.com/km/news/detail/2667","state":"ready","title":"តម្លៃមាសធ្លាក់ចុះ ៥៦ ដុល្លារ ក្នុង១ជី នៅទីផ្សារកម្ពុជា ថ្ងៃទី២២ តុលានេះ","summary":"នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មាសនៅទីផ្សារកម្ពុជាមានតម្លៃ៤៩៤ដុល្លារក្នុង១ជី ធ្លាក់ចុះ៥៦ដុល្លារ បើធៀបនឹងតម្លៃ៥៥០ដុល្លារក្នុង១ជីកាលពីថ្ងៃទី១៧ ខែតុលា។","body":"ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២៥នេះ តម្លៃមាសនៅទីផ្សារកម្ពុជា បានធ្លាក់ចុះចំនួន ៥៦ ដុល្លារក្នុង១ជី បន្ទាប់ពីមានការឡើងខ្ពស់នៅពាក់កណ្តាលខែមុន។ តាមតម្លៃផ្លូវការរបស់ហាងឆេងមាស តម្លៃមាសនៅថ្ងៃនេះស្មើនឹង ៤៩៤ ដុល្លារក្នុង១ជី ប្រៀបធៀបនឹងថ្ងៃទី១៧ តុលា ដែលមានតម្លៃខ្ពស់ដល់ ៥៥០ ដុល្លារក្នុង១ជី។\nអ្នកជំនាញវិស័យមាសបានបញ្ជាក់ថា មូលហេតុនៃការធ្លាក់ថ្លៃនេះ គឺដោយសារការបញ្ចេញមាសច្រើនពីអ្នកស្តុក បន្ទាប់ពីតម្លៃមាសឡើងខ្ពស់ក្នុងពេលថ្មីៗនេះ ដែលធ្វើឲ្យទីផ្សារមាសក្លាយជាជន់ជោរ។ កត្តានយោបាយអន្តរជាតិ និងភាពមិនប្រាកដប្រជាជ័យក្នុងសេដ្ឋកិច្ចពិភពលោក ក៏ជាផ្នែកមួយដែលបណ្តាលឲ្យតម្លៃមាសមានការអស្ថិរភាពផងដែរ។\nគួរឱ្យចងចាំថា នៅថ្ងៃទី១៧ តុលា តម្លៃមាសអន្តរជាតិបានឡើងដល់ ៤,៣៧៨ ដុល្លារក្នុង១អោន (ស្មើនឹងប្រហែល ៨,៣ ជី) ប៉ុន្តែបានធ្លាក់ចុះមកវិញនៅថ្ងៃទី១៩ តុលា ទៅត្រឹម ៤,២០០ ដុល្លារក្នុង១អោន ហើយនៅថ្ងៃទី២២ តុលានេះ តម្លៃនៅត្រឹម ៤,០៨០ ដុល្លារក្នុង១អោនប៉ុណ្ណោះ។\nជាបន្ថែម នៅថ្ងៃទី២១ តុលា តម្លៃមាសនៅទីផ្សារកម្ពុជាដល់ទៅ ៥២៥ ដុល្លារក្នុង១ជី មុនពេលធ្លាក់ចុះមកដល់តម្លៃបច្ចុប្បន្ន៕\nប្រភព៖ ក្រសួងព័ត៌មាន\nដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17175","languageVersionId":"15251","visibilityVersion":"2","versionToken":"a1.tq7HcZaAQr2viXW8rCtwfm-x2p9m8feRrF_lzsESvQk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2025-10-22T03:15:33Z"}