{"asset":"news","key":"2739","locale":"km","id":"news:2739:km","entityId":"news:2739","canonicalUrl":"https://www.kps-tv.com/km/news/detail/2739","state":"ready","title":"ឯកឧត្តម ទៀ សីហា ដឹកនាំគណៈប្រតិភូយោធា ត្រឡប់មាតុភូមិនិវត្តន៍បន្ទាប់ពីកិច្ចប្រជុំ GBC ពិសេស កម្ពុជា-ថៃ នៅម៉ាឡេស៊ី","summary":"ឯកឧត្តម ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាកម្ពុជាត្រឡប់ពីម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។","body":"នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ត្រឡប់មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។\nក្រសួងការពារជាតិកម្ពុជា សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិម៉ាឡេស៊ី ដែលបានទទួលរៀបចំ និងផ្តល់ការគាំទ្រយ៉ាងល្អ ក្នុងការប្រតិបត្តិកិច្ចប្រជុំពិសេសនេះ រួមទាំងកិច្ចប្រជុំត្រៀមការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ផងដែរ។\nដោយ៖ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17052","languageVersionId":"14993","visibilityVersion":"2","versionToken":"a1.U6n_ZbKmuuou90ft3o93WB-yH3dbIfEV20ZuCis_j2Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-24T02:12:46Z"}