{"asset":"news","key":"2740","locale":"km","id":"news:2740:km","entityId":"news:2740","canonicalUrl":"https://www.kps-tv.com/km/news/detail/2740","state":"ready","title":"អាឡឺម៉ង់៖ «ស្វាយចន្ទី និងម្រេចកម្ពុជា ជានិមិត្តសញ្ញានៃមរតកជាតិ និងគុណភាពផលិតផលខ្មែរ»","summary":"ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជាបានលើកឡើងថា ស្វាយចន្ទី និងម្រេចជានិមិត្តសញ្ញានៃមរតកវប្បធម៌កម្ពុជា និងការខិតខំប្រឹងប្រែងរបស់កសិករខ្មែរ។","body":"ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ប្រចាំកម្ពុជា បានបញ្ជាក់ថា ស្វាយចន្ទី និងម្រេច មិនមែនជាផលិតផលធម្មតា ប៉ុន្តែជានិមិត្តសញ្ញានៃមរតកវប្បធម៌កម្ពុជា និងកិច្ចខំប្រឹងប្រែងរបស់ប្រជាកសិករខ្មែរ។\nក្នុងប្រសាសន៍របស់ឯកឧត្តម នៅវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៥ ឯកឧត្តមបានលើកឡើងថា៖\n«នៅពេលដែលនរណាម្នាក់ទិញគ្រាប់ស្វាយចន្ទី ឬម្រេច ដែលមានស្លាកថា ផលិតនៅកម្ពុជា នៅទីក្រុងប៊ែរឡាំង ប៉ារីស ឬប្រ៊ុចសែល ខ្ញុំសង្ឃឹមថាពួកគេនឹងយល់ថា ផលិតផលទាំងនេះ ជានិមិត្តសញ្ញានៃគុណភាព មោទនភាព និងចីរភាព។»\nឯកឧត្តមបានបន្ថែមថា ប្រទេសអាឡឺម៉ង់មានមោទនភាពដែលបានចូលរួមជាមួយកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការពង្រឹងតម្លៃខ្សែសង្វាក់ផលិតកម្ម លើកកម្ពស់ចីរភាព និងធ្វើឱ្យម៉ាក «ផលិតនៅកម្ពុជា» ក្លាយជាម៉ាកសញ្ញានៃគុណភាពល្បីល្បាញនៅទូទាំងពិភពលោក។\nកម្មវិធីវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៥នេះ មានគោលបំណងជំរុញការផ្សព្វផ្សាយផលិតផលកសិកម្មខ្មែរ ឲ្យទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងបង្កើនឱកាសនាំចេញទៅទីផ្សារអន្តរជាតិ។\n ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17051","languageVersionId":"14990","visibilityVersion":"2","versionToken":"a1.M32H6s3Ddj05eFGM3A02S4FDXJ_po8sZsHe_whcbh8g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-24T02:35:51Z"}