{"asset":"news","key":"2747","locale":"km","id":"news:2747:km","entityId":"news:2747","canonicalUrl":"https://www.kps-tv.com/km/news/detail/2747","state":"ready","title":"កម្ពុជានឹងនាំដំឡូងមីស្រស់ប្រមាណ៩លានតោនក្នុង១ឆ្នាំ ទៅវៀតណាម","summary":"សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងសមាគមដំទ្បូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម។","body":"សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងសមាគមដំទ្បូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។\nក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម។ ការណ៍នេះនឹងជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។\nគូសបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីស្រស់របស់កម្ពុជាសម្រេចបាន ១,០៨ លានតោន មានការធ្លាក់ចុះជាង ១៦%, ចំណែកចំណិតដំឡូងមី កើន ៣៣,៧០% និងម្សៅដំឡូងមី កើនឡើង ១,៦៧%។ នេះបើយោងទៅតាមក្រសួងកសិកម្ម៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16981","languageVersionId":"14872","visibilityVersion":"2","versionToken":"a1.ryQ0R5Rz-Kt-q6f4qmDU6Ef5k8KIIoUIFxc88aMJU48"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-24T07:02:15Z"}