{"asset":"news","key":"2750","locale":"km","id":"news:2750:km","entityId":"news:2750","canonicalUrl":"https://www.kps-tv.com/km/news/detail/2750","state":"ready","title":"លោក ពុយ គា៖ នឹងមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ដែលមានលោកត្រាំធ្វើជាសាក្សី","summary":"នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានរឿងក្រៅឆាកដ៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា បានត្រៀមចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយលោករំពឹងថានឹងមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួរ ដែលមានលោកត្រាំនឹងធ្វើជាសាក្សី។ មុនឡើងយន្តហោះ លោក ពុយ គា បានលើកជាសំណួរថា តើអាចមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរដែរទេ?","body":"នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានរឿងក្រៅឆាកដ៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា បានត្រៀមចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយលោករំពឹងថានឹងមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួរ ដែលមានលោកត្រាំនឹងធ្វើជាសាក្សី។\nមុនឡើងយន្តហោះ លោក ពុយ គា បានលើកជាសំណួរថា តើអាចមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរដែរទេ?\nជាចម្លើយត្រួសៗ លោក ពុយ គា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅពីថ្ងៃទី26-28 ខែតុលា ឆ្នាំ2025 នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។\nប្រធានក្លិបអ្នកកាសែតកម្ពុជា បានរំពឹងថា មេដឹកនាំធំៗពិភពលោក ជាពិសេស លោក Donald Trump នឹងមកចូលរួមដោយមានរឿងរ៉ាវជាច្រើនយកមកដាក់លើតុទាំងនៅប្រជុំពេញអង្គ និងទ្វេរភាគី ក្នុងនោះរឿងសំខាន់បំផុតសម្រាប់កម្ពុជាគឺ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលលោកត្រាំនឹងធ្វើជាសាក្សី។\nយ៉ាងណាក៏ដោយ លោក ពុយ គា ក៏បានលើកជាសំណួរខ្លីៗចំនួន៤ជុំវិញការទាមទាររបស់ថៃស្តីពីការសម្រួលអាវុធធន់ធ្ងន់ ក្នុងនោះរួមមាន៖\n១.តើការសម្រួលអាវុធធន់ធ្ងន់ត្រូវធ្វើចំងាយប៉ុន្មានពីព្រំដែន?\n២.តើយន្តហោះចម្បាំង និងដ្រូនពិឃាតរបស់ថៃដែលបានប្រើកន្លងមក ចាត់ចូលជាប្រភេទអាវុធធន់ធ្ងន់ដែរឬទេ?\n៣.តើអាចឃាត់ថៃកុំឱ្យប្រើព្រលានយន្តហោះដែលស្ថិតនៅជិតព្រំដែនកម្ពុជាបានទេ?\n៤.តើអាវុធធន់ធ្ងន់របស់ថៃនៅតែបាញ់បានឆ្ងាយដដែលទោះជាសម្រួលរូចហើយ?\nអ្នកតាមដានរឿងក្រៅឆាករូបនេះ ក៏បានលើកឡើងអំពី លោក Donald Trump ចំនួន២ចំណុចដែរថា៖\n១.តើលោក Trump មកចូលរួមប្រជុំអាស៊ានលើកនេះនឹងបានអ្វីវេចខ្ចប់យកទៅអាម៉េរិកវិញ?\n២.តើលោក Trump នឹងនិយាយអ្វីទៅកាន់មេដឹកនាំថៃនិងកម្ពុជា ថាបើមិនគោរពកិច្ចព្រមព្រៀង លោកនឹងមានវិធានការណ៍តម្លើងពន្ធរហូតដល់៥០ ឬ៦០% ឬមានអ្វីក្រៅពីនេះ?….\nបើសិនមិនមានអ្វីប្រែប្រួលទេ ការចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តែប៉ុន្មានម៉ោងក្រោយពីលោក Donald Trump ចុះយន្តហោះ AIR FORCE ONE មកដល់ទឹកដីម៉ាឡេស៊ី៕\nប្រភព៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16978","languageVersionId":"14863","visibilityVersion":"2","versionToken":"a1.uNMj43KvawhjKpLcSkp0gT5vDx6FteX8COuy2mE4BE0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-24T07:39:28Z"}