{"asset":"news","key":"2753","locale":"km","id":"news:2753:km","entityId":"news:2753","canonicalUrl":"https://www.kps-tv.com/km/news/detail/2753","state":"ready","title":"នគរបាលកំពុងស្រាវជ្រាវរកមូលហេតុឆេះផ្សារទំនើបធំជាងគេនៅកណ្តាលក្រុងបាត់ដំបង","summary":"ផ្សារទំនើបដ៏ធំជាងគេមួយនៅចំកណ្តាលក្រុងបាត់ដំបងគឺផ្សារទំនើប ហេង ឆាយលី ត្រូវបានអគ្គិភ័យលេបត្របាក់នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងករណីអគ្គិភ័យនេះ បានបង្កការខូចខាតអាគារផ្សារទំនើប ហេង ឆាយលី ចំនួន ២៣ល្វែង កម្ពស់០៤ជាន់ និងឆេះឆ្លងទៅលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលនៅក្បែរនោះផងដែរ។","body":"ផ្សារទំនើបដ៏ធំជាងគេមួយនៅចំកណ្តាលក្រុងបាត់ដំបងគឺផ្សារទំនើប ហេង ឆាយលី ត្រូវបានអគ្គិភ័យលេបត្របាក់នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងករណីអគ្គិភ័យនេះ បានបង្កការខូចខាតអាគារផ្សារទំនើប ហេង ឆាយលី ចំនួន ២៣ល្វែង កម្ពស់០៤ជាន់ និងឆេះឆ្លងទៅលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលនៅក្បែរនោះផងដែរ។\nចំណែក មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះនិងទំហំនៃការខូចខាតទ្រព្យសម្ភារៈពិតប្រាកដ គឺកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។ បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ច នៅបន្តការងារនៅទីតាំងនោះនៅឡើយ។ ករណីនេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ចេញរថយន្តអគ្គិភ័យសរុបចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៨រថយន្ត។\nគួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន ផ្សារ វែង ពិសី ក៏ត្រូវបានអគ្គិភ័យឆាបឆេះម្ដងរួចមកហើយ បើតាមការសន្និដ្ឋានដោយសារផ្សារនេះនៅទល់ខ្នងជាមួយនឹងផ្សារទំនើប ហេង ឆាយលី គឺមានលក់តែគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិចតែប៉ុណ្ណោះ ហើយឥឡូវក៏ត្រូវលេបត្របាក់ដោយអគ្គិភ័យម្ដងទៀត ខណៈផ្ទះល្វែងមួយចំនួនដែលនៅក្បែរនោះក៏ត្រូវបាក់រលំដល់ដីផងដែរ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16976","languageVersionId":"14857","visibilityVersion":"2","versionToken":"a1.s6cnWRibIsHYPdAC2SFmhDgfruR2l_xZSBf_4_2GNks"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-24T08:10:53Z"}