# ក្រុមហ៊ុនយក្សផ្នែកកសិកម្មរបស់ចិនគ្រោងបង្កើតរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/2762>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16973","languageVersionId":"14848","visibilityVersion":"2","versionToken":"a1._ETlWIVz9OEUhlpNyHZpaxLCceH1RBDlW8JmxRwU-Zg"}

Original publication: 2025-10-24T09:56:51Z

New Hope Liuhe Co. Ltd ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយរបស់ប្រទេសចិន គ្រោងបោះទុនវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនៅប្រទេសកម្ពុជា។

New Hope Liuhe Co. Ltd ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយរបស់ប្រទេសចិន គ្រោងបោះទុនវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនៅប្រទេសកម្ពុជា។ ចំពោះទីតាំងដែលក្រុមហ៊ុនសម្លឹងមើលឃើញគឺនៅក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ផលិតភាព និងគុណភាពផលិតផល ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd បានអះអាងថា ជំហ៊ានដំបូង ក្រុមហ៊ុនមានគោលដៅផលិតចំណីសត្វឱ្យបានរហូតដល់ទៅប្រមាណ ១០លានតោនក្នុងមួយឆ្នាំ ហើយនឹងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ធំ ។
ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយនៅប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះ មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំងនៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ខណៈក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតចំណីសត្វ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


