{"asset":"news","key":"2775","locale":"km","id":"news:2775:km","entityId":"news:2775","canonicalUrl":"https://www.kps-tv.com/km/news/detail/2775","state":"ready","title":"អាស៊ានប្តេជ្ញាចិត្តរួមគ្នា បង្កើនភាពរឹងមាំ និងភាពធន់នៃសហគមន៍ ទាំងមុខនឹងបញ្ហាប្រឈមសកល","summary":"នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនោះ អង្គប្រជុំបាន គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសសមាជិកអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាមានបញ្ហាប្រឈមជាសកល និងភាពមិនប្រាកដប្រជាក្នុងតំបន់ក៏ដោយ។","body":"នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។\nក្នុងឱកាសនោះ អង្គប្រជុំបាន គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសសមាជិកអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាមានបញ្ហាប្រឈមជាសកល និងភាពមិនប្រាកដប្រជាក្នុងតំបន់ក៏ដោយ។ អង្គប្រជុំបានបញ្ជាក់ថា ឯកភាព និងមជ្ឈភាពអាស៊ាន ជាគន្លឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរួមរបស់តំបន់។\nឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជា ប្តេជ្ញាដ៏មុតមាំ ក្នុងការធ្វើការងាររួមជាមួយប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើ ការជឿទុកចិត្ត និងផលប្រយោជន៍រួម ដោយមានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុភមង្គលសម្រាប់ប្រជាជាតិទាំងអស់ក្នុងតំបន់។\nដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16967","languageVersionId":"14830","visibilityVersion":"2","versionToken":"a1.SlTwkblsph-EYJ_dT_eQIgvP98-Dng_wCpZrIDTVRek"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-25T03:06:47Z"}