{"asset":"news","key":"2781","locale":"km","id":"news:2781:km","entityId":"news:2781","canonicalUrl":"https://www.kps-tv.com/km/news/detail/2781","state":"ready","title":"ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា ជនសង្ស័យប្រមាណជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ","summary":"តាមសេចក្តីរាយការណ៍ ជនសង្ស័យពាក់ព័ន្ធទីតាំងឆបោកជាង១ពាន់នាក់បានឆ្លងពីមីយ៉ាន់ម៉ាចូលថៃ ក្នុងនោះមានជនជាតិឥណ្ឌា៣៩៩នាក់ ចិន១៤៧នាក់ និងថៃ៣១នាក់ ហើយនៅពេលរាយការណ៍ ចំនួនអ្នកឆ្លងនៅតែបន្តកើន។","body":"មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនសង្ស័យជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ាក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌា ៣៩៩នាក់ ជនជាតិចិន ១៤៧នាក់ ជនជាតិវៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជាច្រើនទៀតនៅជុំវិញពិភពលោក រួមទាំងជនជាតិថៃចំនួន ៣១នាក់។\nជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។\nចំពោះមនុស្សទាំងអស់នោះ បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ដោយចំនួនអ្នកឆ្លងចូលបានបន្តកើនឡើងរៀងរាល់ម៉ោង ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17164","languageVersionId":"15222","visibilityVersion":"2","versionToken":"a1.cZ9sRShjRmd2DqerIY6Y_E7MHkg-6mIeUsKBypdTgSA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-25T08:31:14Z"}