{"asset":"news","key":"2789","locale":"km","id":"news:2789:km","entityId":"news:2789","canonicalUrl":"https://www.kps-tv.com/km/news/detail/2789","state":"ready","title":"នាយករដ្ឋមន្ត្រីថៃ ប្រកាសផ្លាស់ប្ដូរពេលវេលាក្នុងការចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា","summary":"តាមប្រភពរដ្ឋាភិបាលថៃ នាយករដ្ឋមន្ត្រីគ្រោងទៅម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយរំពឹងថាពិធីចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជានឹងប្ដូរពីរសៀលមកព្រឹក។ ការកំណត់ពេលនេះនៅជាផែនការតាមសេចក្តីរាយការណ៍។","body":"ថៃឡង់ដ៍៖ ប្រភពពីវិមានរដ្ឋាភិបាលថៃបានឱ្យដឹងថា នាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃស្អែកវិញ ដោយរំពឹងទុកថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្រោមការចូលរួមពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃ២៦ខែតុលាឆ្នាំ២០២៥។\nលោក អនុទិន ចានវីរគុល (Anutin Charnvirakul)នាយករដ្ឋមន្ត្រីថៃ បានប្រកាសលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេស សម្រាប់ការកាន់ទុក្ខព្រះមហាក្សត្រីរបស់ប្រទេសថៃ ស៊ិរីគិត គិធីយ៉ាការ៉ា (Sirikit Kitiyakara) ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ប្រព្រឹត្តិទៅដោយភាពស្ងប់ស្ងាត់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្លៀកពាក់ខ្មៅ ដើម្បីសម្តែងការកាន់ទុក្ខ និងគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់សម្តេចព្រះមហាក្សត្រីស៊ិរីគិត ដែលបានយាងសោយទិវង្គតក្នុងជន្មាយុ៩៣ព្រះវស្សា កាលពីម៉ោង២១:២១នាទីយប់ថ្ងៃសុក្រ ទី ២៤ ខែតុលា។\nគេរំពឹងទុកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវរៀបចំឡើងដោយផ្លាស់ប្ដូរពេលវេលា ពីពេលរសៀល ទៅពេលព្រឹកជំនួសវិញ ប៉ុន្តែប្រសិនបើសហរដ្ឋអាម៉េរិកមិនអាចចូលរួមបានទេ លោកនាយករដ្ឋមន្ត្រីថៃនឹងប្រគល់ភារកិច្ចនេះ ទៅឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាជំនួសវិញ ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17158","languageVersionId":"15204","visibilityVersion":"2","versionToken":"a1.hi6GD2PnqcXR_aDrVTcZ8HnDntn1RVMlcawF3jF6E_0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-25T10:39:21Z"}