{"asset":"news","key":"2806","locale":"km","id":"news:2806:km","entityId":"news:2806","canonicalUrl":"https://www.kps-tv.com/km/news/detail/2806","state":"ready","title":"កម្ពុជា លើកលែងការយកពន្ធលើទំនិញឧស្សាហកម្ម និងកសិកម្មពីអាម៉េរិក","summary":"អត្ថបទដកស្រង់សេចក្តីប្រកាសសេតវិមានថ្ងៃទី២៦ ខែតុលា ស្ដីពីការរៀបចំពន្ធគយ និងបទប្បញ្ញត្តិសម្រាប់ទំនិញអាម៉េរិកចូលទីផ្សារកម្ពុជា ដោយគ្រោងឱ្យមានការចូលដោយមិនបង់ពន្ធគយ។","body":"សហរដ្ឋអាម៉េរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញទំនិញរបស់សហរដ្ឋអាម៉េរិក ចូលមកកាន់ទីផ្សារកម្ពុជាមិនត្រូវបង់ពន្ធគយដែលមិនធ្លាប់មានពីមុនមក។\nតាមសេចក្តីប្រកាសរបស់សេតវិមាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាម៉េរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាម៉េរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។\nកម្ពុជា បានប្តេជ្ញាថា នឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាម៉េរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាម៉េរិក ដើម្បីធានាថាទំនិញអាម៉េរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះទេ។ ការនាំចេញរបស់សហរដ្ឋអាម៉េរិកមកកាន់កម្ពុជា នឹងលែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ។\nការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៊ី ជាទីដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17133","languageVersionId":"15149","visibilityVersion":"2","versionToken":"a1.NCyv9J7KpG2baSGa0qliqjgpJ2lwR8GxzfIahrT_CB4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-27T02:42:52Z"}