{"asset":"news","key":"2812","locale":"km","id":"news:2812:km","entityId":"news:2812","canonicalUrl":"https://www.kps-tv.com/km/news/detail/2812","state":"ready","title":"FIFA ប្រកាសបង្កើតព្រឹត្តិការណ៍ FIFA ASEAN Cup សម្រាប់សមាជិកអាស៊ានទាំង១១ប្រទេស","summary":"FIFA និងអាស៊ានបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតព្រឹត្តិការណ៍ FIFA ASEAN Cup ខណៈទម្រង់ប្រកួតនឹងត្រូវរៀបចំជាមួយស្ថាប័នបាល់ទាត់ក្នុងតំបន់។","body":"ព្រឹត្តិការណ៍កីឡាថ្មីមួយគឺ FIFA ASEAN Cup នឹងត្រូវដាក់ឱ្យដំណើរការជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងសហព័ន្ធ FIFA និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានគោលបំណងជំរុញការអភិវឌ្ឍបាល់ទាត់ទូទាំងតំបន់។ តើក្រុមគោព្រៃកម្ពុជា នឹងសម្ភោធលើកពាន FIFA ASEAN Cup ជូនអ្នកគាំទ្រកម្ពុជាបានដែរឫទេ?\nការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ដែលប្រធាន FIFA លោក Gianni Infantino និងអគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។\nការប្រកួតនេះនឹងប្រមូលផ្តុំក្រុមជម្រើសជាតិមកពីរដ្ឋជាសមាជិកអាស៊ានទាំងអស់ចំនួន១១ប្រទេស មានប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ, ប៊្រុយនេដារុយសាឡឹម, វៀតណាម, ឡាវ, ភូមា និងចុងក្រោយគឺប្រទេសទីម័រខាងកើត។\nតាមរយៈពានរង្វាន់ FIFA ASEAN Cup នឹងបង្រួបបង្រួមប្រទេសនានាជាមួយគ្នា ជាពិសេសទទួលបានភាពជោគជ័យយ៉ាងធំធេង ព្រោះវានឹងជួយជំរុញបាល់ទាត់ក្រុមជម្រើសជាតិនៅក្នុងតំបន់អាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍកីឡានៅទូទាំងអាស៊ីអាគ្នេយ៍។\nគូសបញ្ជាក់ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ រួមទាំងសហព័ន្ធបាល់ទាត់អាស៊ី សហព័ន្ធបាល់ទាត់អាស៊ាន និងសមាគមសមាជិក FIFA ដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីទម្រង់នៃព្រឹត្តិការណ៍នេះ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17130","languageVersionId":"15140","visibilityVersion":"2","versionToken":"a1.9NNZmHn3UjKfFI_IsX__uV9NV8_MCtOnJLsitSKj6OA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-27T04:27:20Z"}