{"asset":"news","key":"2877","locale":"km","id":"news:2877:km","entityId":"news:2877","canonicalUrl":"https://www.kps-tv.com/km/news/detail/2877","state":"ready","title":"អាល្លឺម៉ង់ស្នើឱ្យកម្ពុជា-ថៃបើកច្រកព្រំដែនឡើងវិញ","summary":"នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសអាល្លឺម៉ង់បានចាត់ទុកកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា–ថៃជាជំហានសំខាន់ឆ្ពោះទៅសន្តិភាព និងជំរុញឱ្យបន្តកិច្ចសន្ទនា និងបើកព្រំដែនពាណិជ្ជកម្មឡើងវិញ។","body":"ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ បានចុះហត្ថលេខារួចមក ការិយាល័យក្រសួងការបរទេសអាល្លឺម៉ង់ បានស្នើឱ្យប្រទេសកម្ពុជា-ថៃចាប់ផ្តើមបើកច្រកព្រំដែន និងបន្តទំនាក់ទំនងពាណិជ្ជកម្មឱ្យពេញលេញជាមួយគ្នាឡើងវិញ។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសអាល្លឺម៉ង់ បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បន្ថែមពីនេះ អាល្លឺម៉ង់ ក៏បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបើកព្រំដែនេពាណិជ្ជកម្មឡើងវិញ និងបន្តទំនាក់ទំនងឱ្យបានដូចមុនលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។\nដោយឡែក បើតាមការព្យាកររបស់គណៈកម្មធិការសេដ្ឋកិច្ចដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃគឺនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគល់ និងរាយការណ៍បន្តដោយសារព័ត៌មាន Bloomberg បានបញ្ជាក់ថា ប្រទេសថៃនឹងខាតបង់ប្រាក់ចំណូលកាន់តែធ្ងន់ធ្ងរដែលនឹងកើនរហូតដល់ទៅ ១០០ពាន់លានបាត ឬស្មើនឹងប្រមាណ ៣,១០០លានដុល្លារអាម៉េរិក ប្រសិនបើស្ថានភាពព្រំដែននៅបន្តបិទរហូតដល់ចុងឆ្នាំនេះ។\nជាការកត់សម្គាល់៖ ប្រទេសមហាអំណាចធំៗ ដូចជា អាមេរិក,បារាំង, ជប៉ុន, អូរស្ត្រាលី និងអាល្លឺម៉ង់រួមទាំងប្រទេសនៅក្នុងតំបន់អាស៊ានផង បានប្រកាសគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃដែលកើតឡើងនៅប្រទេសម៉ាឡេស៊ីឲ្យវិលត្រឡប់ទៅរកទំនាក់ទំនងគ្នាដូចដើមឡើងវិញ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17088","languageVersionId":"15059","visibilityVersion":"2","versionToken":"a1.UAJjlD4NQ8ym8hU3DfYXITY72-0T9gjK-intPKb-xL0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-29T08:17:09Z"}