{"asset":"news","key":"2885","locale":"km","id":"news:2885:km","entityId":"news:2885","canonicalUrl":"https://www.kps-tv.com/km/news/detail/2885","state":"ready","title":"ព័ត៌មានថាទីតាំងមួយនៅខេត្តពោធិ៍សាត់បើកល្បែងស៊ីសងតែសមត្ថកិច្ចទៅដល់ទីតាំងឃើញតែអ្នកផឹកកាហ្វេនិងអ្នកអង្គុយលេងអុកធម្មតា!","summary":"នគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ថា ការចុះពិនិត្យហាងកាហ្វេដែលត្រូវបានចោទថាបើកល្បែងអនឡាញ បានឃើញតែអ្នកផឹកកាហ្វេ និងអ្នកលេងអុកធម្មតា។","body":"ទំព័រហ្វេសប៊ុកមួយឈ្មោះថា កំសាន្តព័ត៌មាន បានផ្សព្វផ្សាយលើបណ្តាញសង្គមថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទីតាំងប្រព្រឹត្តបទល្មើសល្បែងអនឡាញគ្រប់ប្រភេទមួយកន្លែងស្ថិតនៅភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បើកដំណើរការយ៉ាងរលូន។ ជុំវិញនឹងករណីនេះ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានអះអាងថា កម្លាំងជំនាញបានចុះទៅដល់ទីតាំងហាងកាហ្វេនោះឃើញមានតែអ្នកមកផឹកកាហ្វេ និងអ្នកអង្គុយលេងអុកធម្មតាតែប៉ុណ្ណោះ។\nកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ រកមិនឃើញមានឧបករណ៍ ឬសម្ភារៈប្រើប្រាស់ណាមួយពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញនៅទីតាំងខាងលើនោះទេ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើកិច្ចសន្យាអប់រំ និងបានធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសល្បែងស៊ីសងអនឡាញជាមួយម្ចាស់ហាងនោះ កុំលួចបង្កប់ ឬបើកទីតាំងពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ។ ក្នុងករណី សមត្ថកិច្ចរកឃើញទីតាំងខាងលើពិតជាមានការពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ នោះម្ចាស់ទីតាំងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យ៉ាងណា ករណីនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ និងស៊ើបសង្កេតទៀតផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17083","languageVersionId":"15044","visibilityVersion":"2","versionToken":"a1.7bnKxkA-udLXdmZIDl4AASkmLbrtb9VdEhQHgPW1PgU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-29T10:57:48Z"}