# កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តមុតស្រួចក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3117>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16921","languageVersionId":"14759","visibilityVersion":"2","versionToken":"a1.qCkHk1fRqLVgmw_iSif0U30R4C31st2C8FB2xm_YIOs"}

Original publication: 2025-11-12T02:55:35Z

លោក ឆៃ ស៊ីណារិទ្ធ បានប្រាប់ឯកអគ្គរាជទូតអង់គ្លេស Dominic Williams នៅថ្ងៃទី១១ ខែវិច្ឆិកា អំពីការប្តេជ្ញាបង្ក្រាបការឆបោកតាមបច្ចេកវិទ្យា និងសារៈសំខាន់នៃការស៊ើបអង្កេតរួម ការចែករំលែកព័ត៌មាន និងកិច្ចសហការអន្តរជាតិ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ប្រាប់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស៍ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ពីការប្តេជ្ញាចិត្តមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្របសម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។ 
ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ តាមរយះការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្កាទប់ស្កាត់ និងស្រាវជ្រាវរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។ 
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត ក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


