{"asset":"news","key":"3160","locale":"km","id":"news:3160:km","entityId":"news:3160","canonicalUrl":"https://www.kps-tv.com/km/news/detail/3160","state":"ready","title":"ជនល្មើសយកនិមិត្តសញ្ញានិងរូបថ្នាក់ដឹកនាំធនាគារជាតិបោកប្រាស់ទ្រព្យសម្បត្តិប្រជាជន","summary":"ធនាគារជាតិនៃកម្ពុជាព្រមានប្រជាពលរដ្ឋកុំជឿតំណភ្ជាប់ និងវេទិកាវិនិយោគគួរឱ្យសង្ស័យ ឬលក់គណនីធនាគារ និងលេខទូរសព្ទ ដោយសារហានិភ័យនៃការឆបោក និងការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន។","body":"ធនាគារជាតិនៃកម្ពុជា បានក្រើនរំឭកសាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់គេហទំព័រឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់ និងកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬលក់គណនីធនាគារ និងលេខទូរសព្ទឱ្យបុគ្គលដទៃឱ្យសោះ។ ការបញ្ជាក់ដូច្នេះ បន្ទាប់ពីមានជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាទៅបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។\nធនាគារជាតិនៃកម្ពុជា តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃ១៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងករណីមានការបោកបញ្ឆោតខាងលើ សូមរាយការណ៍ភ្លាមៗទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ ការណ៍នេះ  ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិតដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ជាយថាហេតុ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ជនល្មើសមួយចំនួនបានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ឬឱ្យផ្ទេរប្រាក់, ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯនជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ជាដើម៕\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17048","languageVersionId":"14981","visibilityVersion":"2","versionToken":"a1.PwsuSE9NcNx092-yxx9L3bUlm4PFKi19jkOZYtGlcN0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-14T08:23:11Z"}