{"asset":"news","key":"3164","locale":"km","id":"news:3164:km","entityId":"news:3164","canonicalUrl":"https://www.kps-tv.com/km/news/detail/3164","state":"ready","title":"បណ្តេញជនជាតិវៀតណាម៥៧នាក់ចេញពីកម្ពុជាពាក់ព័ន្ធគ្រឿងញៀន លួចស្នាក់នៅធ្វើការខុសច្បាប់ និងគ្មានលិខិតឆ្លងដែន","summary":"អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនជាតិវៀតណាម៥៧នាក់ ក្នុងនោះស្រី១៥នាក់ ចេញពីកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់ និងករណីផ្សេងៗ។","body":"ជនជាតិវៀតណាមចំនួន ៥៧នាក់ (មានស្រី១៥នាក់) លួចស្នាក់នៅធ្វើការខុសច្បាប់ (ONLINE SCAMS) គ្មានលិខិតឆ្លងដែន ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញ និងបានបណ្តេញចេញពីប្រទេសកម្ពុជា។ ដោយឡែក ក្នុងចំណោមជនជាតិវៀតណាមទាំង ៥៧នាក់នេះ ក៏មានពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរបំពង់ខ្យល់សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) និងអ្នកអនុវត្តទោសចប់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែរ។\nអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមទាំងនោះចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង។ ចំណែកជនជាតិវៀតណាមដែលបានបណ្តេញចេញនាពេឡនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16829","languageVersionId":"14630","visibilityVersion":"2","versionToken":"a1.CGonZsqXbhTnpZ6PRcUr9ByHzu_p0axySuC8wawKOoY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-14T09:15:48Z"}