{"asset":"news","key":"3599","locale":"km","id":"news:3599:km","entityId":"news:3599","canonicalUrl":"https://www.kps-tv.com/km/news/detail/3599","state":"ready","title":"ការប្រឈមមុខដាក់គ្នាឡើងវិញ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ”ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ជនស៊ីវិល","summary":"ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បារម្ភពីការប៉ះទង្គិចកម្ពុជា-ថៃថ្ងៃទី៧-៨ ខែធ្នូ ដែលប៉ះពាល់ជនស៊ីវិល និងប្រាសាទ៤។ ACC អំពាវនាវឱ្យយោធាទាំងពីរបញ្ឈប់ហិង្សា ការពារប្រជាពលរដ្ឋនិងបេតិកភណ្ឌ គោរពកិច្ចព្រមព្រៀងសន្តិភាពនិងអនុសញ្ញាអន្តរជាតិ និងដោះស្រាយដោយសន្តិវិធី។","body":"ការប្រឈមមុខដាក់គ្នាឡើងវិញនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ”ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចឡើងវិញ រវាងកម្ពុជា និងថៃ ដោយអាវុធធន់ធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កឱ្យប្រជាពលរដ្ឋ ជនស៊ីវិលរងរបួស និងបាត់បង់ជីវិត ការបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ជាពិសេសការវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌជាតិ និងអន្តរជាតិរួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។\nក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមអំពាវនាវឱ្យយោធានៃប្រទេសទាំងពីរបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការពារបេតិកភណ្ឌវប្បធម៌ជាតិ និងអន្តរជាតិដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរដោយការប្រើប្រាស់កម្លាំងយោធា និងប្តេជ្ញាចិត្តដោយស្មោះត្រង់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពនូវសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចរបស់ខ្លួនចំពោះច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសអនុសញ្ញាឆ្នាំ១៩៧២ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដើម្បីនាំមកនូវសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។\nក្រុមប្រឹក្សាវប្បធម៌អាស៊ី គាំទ្រដល់ជម្រើសលើកកម្ពស់ការផ្សះផ្សា ដំណោះស្រាយការទូត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីការកសាងសន្តិភាព ទំនុកចិត្ត វិបុលភាព និងឯកភាពនៃទ្វីបអាស៊ីដែលមានអរិយធម៌ដ៏រុងរឿង៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17239","languageVersionId":"15437","visibilityVersion":"2","versionToken":"a1.8uDf4-TjkheztjUroTfpzXgpJy6yKYs3iqeyNZek8Fs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-09T03:51:13Z"}