{"asset":"news","key":"3620","locale":"km","id":"news:3620:km","entityId":"news:3620","canonicalUrl":"https://www.kps-tv.com/km/news/detail/3620","state":"ready","title":"អាមេរិកបារម្ភខ្លាំងពីអរិភាពតាមព្រំដែន កម្ពុជា–ថៃ ហៅឱ្យបញ្ឈប់បន្ទាន់ និងការពារជនស៊ីវិល","summary":"តាមស្ថានទូតអាមេរិកនៅព្រឹកថ្ងៃទី១០ ខែធ្នូ លោក Marco Rubio បារម្ភខ្លាំងចំពោះការប្រយុទ្ធតាមព្រំដែនកម្ពុជា–ថៃ អំពាវនាវឱ្យបញ្ឈប់អរិភាពភ្លាម ការពារជនស៊ីវិល និងគោរពវិធានបន្ថយភាពតានតឹងក្នុងកិច្ចព្រមព្រៀងកូឡាឡាំពួរថ្ងៃទី២៦ ខែតុលា។","body":"លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រយុទ្ធបន្តបន្ទាប់ ដែលបានបង្កគ្រោះថ្នាក់ និងការបាត់បង់ជីវិតនៅតំបន់ជាច្រើន តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។\nបើយោងតាមព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ប្រភពបានឱ្យដឹងថា សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់អរិភាពនេះជាបន្ទាន់ និងអនុវត្តវិធានការការពារជនស៊ីវិលយ៉ាងតឹងរឹង។\nក៏ដូចជាការអំពាវនាវឱ្យភាគីទាំងពីរ វិលត្រឡប់ទៅគោរពវិធានកាត់បន្ថយភាពតានតឹង ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាព កូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ហើយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17228","languageVersionId":"15404","visibilityVersion":"2","versionToken":"a1.-w7C1JYHDcTF27zTeOQRDihDwRyZuFYunzumIiUnRRs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-10T03:16:18Z"}