{"asset":"news","key":"3648","locale":"km","id":"news:3648:km","entityId":"news:3648","canonicalUrl":"https://www.kps-tv.com/km/news/detail/3648","state":"ready","title":"អំណោយឯកឧត្តម ហែម សុវត្ថិ លោកជំទាវ នេត ធីតាវិឈុណា និងលោកឧកញ៉ា ឬទ្ធី រស្មី យកជូនជនភៀសសឹកចំនួន ៥០០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ","summary":"នៅថ្ងៃទី១០ ខែធ្នូ ក្រុមការងារបាននាំអំណោយរបស់លោក ហែម សុវត្ថិ លោកជំទាវ នេត ធីតាវិឈុណា និងលោកឧកញ៉ា ឬទ្ធី រស្មី ជូនជនភៀសសឹក៥០០គ្រួសារនៅស្រុកឆែប។ ស្បៀងនិងសម្ភារៈមានតម្លៃសរុប២៣,៦០៦.៧៦ដុល្លារ។","body":"ដើម្បីជួយដោះស្រាយការលំបាករបស់ជនភៀសសឹកតាមបណ្តោយព្រំដែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារសប្បុរសជនបាននាំយកអំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និង លោកជំទាវ នេត ធីតាវិឈុណា និង លោកឧកញ៉ា ឬទ្ធី រស្មី  អគ្គនាយកទូរទស្សន៍ KPS99 TVខេត្តព្រះសីហនុ ជូនដល់ជនភៀសសឹកចំនួន ៥០០គ្រួសារដែលបានទទួលរងការបាញ់ប្រហារពីយោធាសៀមមកលើប្រជាជនកម្ពុជាស្លូតត្រង់ ដើម្បីមកកាន់ទីទួលសុវត្ថិភាពស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។\nអំណោយរួមមានស្បៀង និងសម្ភារៈប្រើប្រាស់រួមមាន តង់ កន្ទេល ម៉ុង ភួយ ចានឆ្នាំង ធុងទឹក មី ត្រីខ បង្អែម ឆៃប៉ូវ ត្រីងៀត និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលសរុបទឹកប្រាក់អស់ចំនួន ២៣,៦០៦.៧៦ ដុល្លារ។\nមានប្រសាសន៍នាឱកាសនោះ លោក ឃឹត សុធារ៉ា អភិបាលស្រុកឆែបបានថ្លែងអំណរគុណចំពោះក្រុមការងារសប្បុរសជនបាននាំយកអំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវ នេត ធីតាវិឈុណា និង លោកឧកញ៉ា ឬទ្ធី រស្មី  អគ្គនាយកទូរទស្សន៍ KPS99 TV ខេត្តព្រះសីហនុជូនដល់ពលរដ្ឋភៀសសឹកដែលជម្លៀសពីសង្គ្រាមឈ្លានពានរបស់យោធាសៀមនៅស្រុកជាំក្សាន្តជាពិសេសនៅតំបន់មុំបីមកស្នាក់នៅមណ្ឌលសុវត្ថិភាពនៅវត្តកំពង់សង្កែ ក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នជនភៀសសឹកមានចំនួន៨១០គ្រួសារស្មើ៣២០០នាក់។\nលោកអភិបាលស្រុកបញ្ជាក់ថា ចំពោះមុខថ្នាក់ដឹកនាំខេត្ត ស្រុក គ្រប់លំដាប់ថ្នាក់បានយកចិត្តទុក្ខដាក់បងប្អូនជនភៀសសឹកទាំងអស់ អំពីសុខភាព មានសេវាសុខាភិបាល មានជំរកស្នាក់នៅ មានទឹកភ្លើងប្រើប្រាស់ និងមានស្បៀងម្ហូអាហារ សម្ភារប្រើប្រាស់ ដែលបានមកពីការជួយឧបត្ថមពីសប្បុរសជនជាបន្តបន្ទាប់៕ \nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17211","languageVersionId":"15353","visibilityVersion":"2","versionToken":"a1.YGu_FpPbyksmIwnoFn2oufPZaAg3X9wROrXu1uxm_Vw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-11T07:03:25Z"}