{"asset":"news","key":"3907","locale":"km","id":"news:3907:km","entityId":"news:3907","canonicalUrl":"https://www.kps-tv.com/km/news/detail/3907","state":"ready","title":"កិច្ចប្រជុំក្រុមលេខាធិការ GBC ឈានចូលថ្ងៃទី៣ ដើម្បីជំរុញការបញ្ចប់អរិភាព","summary":"ក្រុមលេខាធិការ GBC បន្តប្រជុំនៅច្រកព្រំថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រៀមកិច្ចប្រជុំពិសេសលើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ។","body":"ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០:០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។\nថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។\nសូមជម្រាបថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)  នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17035","languageVersionId":"14956","visibilityVersion":"2","versionToken":"a1.g8_BJksulIB57yTJCr-2TbwgL2sCG8tDvVQcy7BBFMo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-26T04:05:38Z"}