{"asset":"news","key":"5750","locale":"km","id":"news:5750:km","entityId":"news:5750","canonicalUrl":"https://www.kps-tv.com/km/news/detail/5750","state":"ready","title":"អភិបាលខេត្តព្រះសីហនុជំរុញឱ្យពេទ្យទូទាំងខេត្តផ្តល់សេវាសុខាភិបាលជូនអ្នកប្រើប័ណ្ណប.ស.សនិងប័ណ្ណម.ស.សឱ្យបានលឿនរហ័ស","summary":"លោក ម៉ាង ស៊ីណេត បានសង្កត់ធ្ងន់ពីល្បឿនសេវា តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌បុគ្គលិកសុខាភិបាល ក្នុងសន្និបាតថ្ងៃទី២៦ ខែមីនា។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមគ្រូពេទ្យនៅទូទាំងខេត្តផ្តល់សេវាសុខាភិបាលជូនអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ប័ណ្ណ ម.ស.ស) ឱ្យបានលឿនរហ័សប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ការជំរុញដូចនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តព្រះសីហនុឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៦ ខែមីនា។\nឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង ពិសេសពាក់ព័ន្ធនឹងសុខភាព អនាម័យ មូលនិធិសមធម៌ និងការវិវឌ្ឍថ្មីៗក្នុងវិស័យសុខាភិបាល ហើយត្រូវពង្រឹងសមត្ថភាពផ្តល់សេវានៅតាមមន្ទីពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដោយដាក់ពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ។\nបន្ថែមពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំឱ្យកសាងភាពជាដៃគូដ៏រឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងត្រូវធានាថា សេវាថែទាំសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ ត្រូវឈរលើនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដា គុណភាព និងក្រមសីលធម៌៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14358","languageVersionId":"9140","visibilityVersion":"2","versionToken":"a1.ea2f0rz8JaxWaOynLeD8Tu8BwT1C7dwvO2wfWwMeHnM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-28T02:52:27Z"}